CRF ធ្វើតេស្ត ដាំបាយ អង្ករ ដែលសង្ស័យថា ជាអង្ករប្លាស្ទិក
ភ្នំពេញ៖ បន្ទាប់ពីវេបសាយ ខ្មែរឡូត បានចុះផ្សាយ អត្ថបទមួយ ឲ្យប្រជាជនខ្មែរ មានការប្រុងប្រយ័ត្ន ព្រោះសង្ស័យថា មានអង្ករប្លាស្ទិក បានមកដល់ទីផ្សារ កម្ពុជាហើយនោះ សហព័ន្ធ ស្រូវអង្ករកម្ពុជា ហៅកាត់ថា CRF បានស្នើសុំអង្ករ ដែលសង្ស័យថា មានលាយអង្ករប្លាស្ទិក ទាំងនោះ ពីខ្មែរឡូត ដើម្បីយកទៅ ធ្វើការពិសោធន៍ កាលពីរសៀល ម្សិលមិញនេះ នៅចំពោះមុខ អ្នកសារព័ត៌មានជាតិ ព្រមទាំង តំណាងក្រុមហ៊ុន TUV Rheinland ជាក្រុមហ៊ុនឯកទេស និងសេវា ត្រួតពិនិត្យគុណភាព អង្ករផងដែរ។
ឆ្នាំងដាំបាយ សម្រាប់ដាំពិសោធន៍
CRF បានធ្វើការពិសោធន៍ ដោយដាំអង្ករ ដែលសង្ស័យទាំងនោះ ដោយដាក់បរិមាណ ១០០ក្រាម ជាបីឆ្នាំង ហើយដាក់ បរិមាណទឹក ខុសៗគ្នាក្នុងនោះ ដូចជា ឆ្នាំងទីមួយ ដាក់ទឹក ១១០ក្រាម ទីពីរ ១០០ក្រាម និងទីបី ៩០ក្រាម។ បន្ទាប់ពីដាំរយៈពេល សមស្របរួចហើយ ឃើញថាអង្ករឆ្នាំងទីមួយ គឺឆ្អិនល្អ ដែលឆ្នាំង ទីពីរ និងទីបីគឺនៅឆៅ។ បន្ទាប់មក តំណាង TUV Rheinland ក៏បានយកអង្ករ (បាយ) ដែលឆ្អិន ពីឆ្នាំងទីមួយ ចំនួន១០គ្រាប់ មកធ្វើការញិចមើល ដោយយកកញ្ចក់ សង្កត់ ពីលើគ្រាប់បាយ ដាក់លើ ក្តារខ្មៅមួយ។
យោងតាមការ ពិសោធន៍ខាងលើនេះ អ្នកស្រី Thanaporn Grimaud តំណាងឲ្យ ក្រុមហ៊ុន TUV Rheinland បានសន្និដ្ឋានថា ជាជំហានដំបូង អង្ករដែលសង្ស័យ ខាងលើនេះ គឺមិនមែនជា អង្ករប្លាស្ទិក នោះទេ។ អ្នកស្រីក៏បានបញ្ជាក់ផងដែរថា អ្នកស្រីមិនហ៊ាន អះអាងថា វាមិនមែនជា អង្ករប្លាស្ទិក ១០០%នោះទេ ប៉ុន្តែដោយ យោងតាម បទពិសោធន៍ កន្លងមក គឺអង្ករដែលសង្ស័យ ទាំងនោះ អាចជាអង្ករ ដែលអ្នកលក់ លាយគ្នា រវាងអង្ករស និងអង្ករក្រអូប រឺស្រូវចាស់ និងស្រូវថ្មី ដើម្បីកេងយក ប្រាក់ចំណេញ តែប៉ុណ្ណោះ។ អ្នកស្រីបានប្រាប់ ឲ្យដឹងទៀតថា ជាទូទៅអង្ករប្លាស្ទិក ត្រូវបានគេផលិត ក្នុងគោលបំណង តាំងជាគំរូអង្ករ បង្ហាញក្នុងកម្មវិធីនានា ព្រោះវាមិនចេះខូច និងមានតំលៃថ្លៃ ជាងអង្ករធម្មតា ហើយប្រសិនបើជា អង្ករប្លាស្ទិក មែននោះ ពោលគឺនៅ ពេលដែដាំទៅ វានឹងស្អិតជាប់គ្នា ព្រោះវាជាជាតិ ប្លាស្ទិក។ តែទោះជាយ៉ាងណា ក្រុមហ៊ុនអ្នកស្រី ក៏បានបដិសេធដែរថា ក្រុមហ៊ុនមិនដែលធ្លាប់ បានជួបផ្ទាល់នូវ គំរូអង្ករស្រោប ប្លាស្ទិក ផលិតដោយ ប្រទេសចិន ដែលសារព័ត៌មានបរទេស បានចុះផ្សាយ កាលពីពេល កន្លងមកនោះទេ។
អ្នកស្រី Thanaporn Grimaud តំណាងឲ្យ ក្រុមហ៊ុន TUV Rheinland
អ្នកស្រី Thanamporn ក៏បានបកស្រាយ នូវសំនួរជាច្រើន ចំពោះបញ្ហាដែល អ្នកបរិភោគ អង្ករសង្ស័យ ទទួលបាន កន្លងមកផងដែរ។ សម្រាប់បញ្ហា ដែលអ្នកបរិភោគ មិនសូវ មានកម្លាំង ក្រោយពី បរិភោគ អង្ករសង្ស័យទាំងនេះ អ្នកស្រីបាន សំណូមពរ ឲ្យពួកគាត់ ហូបឲ្យបានច្រើន ជាងមុនដើម្បី ទទួលបានកម្លាំង។ ចំពោះបញ្ហា រសជាតិបាយ ដែលដាំដោយអង្ករ សង្ស័យថា មានរសជាតិ និងក្លិនដូចដំឡូង វាជាក្លិនផ្អួរ តែប៉ុណ្ណោះ។ ហើយចំពោះ ការមិនចេះជូរផ្អូម ក្រោយ ទុករយៈពេល ២-៣ថ្ងៃ វិញ គឺអាចបណ្តាល មកពី សីតុណ្ហភាព និងរបៀបនៃ ការរក្សារទុក ផ្សេងៗគ្នា។
លោក សុខ ពុទ្ធិវុទ្ធ ប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏បានថ្លែង នៅចុងបញ្ចប់កម្មវិធីថា៖ "វាគឺជាបញ្ហាធំមួយ សហព័ន្ធតែងតែ យកចិត្តទុកដាក់ចំពោះ យីហោអង្ករ"។ លោកក៏បាន សំណូមពរផងដែរថា ប្រសិនបើ មានករណី សង្ស័យណាមួយ កើតឡើងទៀត ប្រជាជន រឺស្ថាប័ន នានា មេត្តាសហការ និងផ្តល់ជូននូវ អង្ករទាំងនោះ ដើម្បីសហព័ន្ធ ធ្វើការពិនិត្យផងដែរ៕
លោក សុខ ពុទ្ធិវុទ្ធ ប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!