រត់ជាន់គ្នាស្លាប់ទៀតហើយ លើកនេះ នៅឥណ្ឌាម្តង!
ឥណ្ឌា៖ យ៉ាងហោចណាស់ មនុស្ស ២៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ជាន់គ្នា ដ៏អាក្រក់មួយ នៅតាមច្រាំងទន្លេ ដ៏ស័ក្តសិទ្ធិមួយកន្លែង របស់ប្រទេសឥណ្ឌា។ នេះជាករណីរត់ជាន់គ្នា ថ្មីមួយទៀត ក្រោយពីហេតុការណ៍ស្រដៀងគ្នានេះ ទើបនឹងបានកើតឡើង នៅប្រទេសបង់ក្លាដែស កាលពីពេលកន្លងទៅថ្មីៗនេះប៉ុណ្ណោះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍សោកនាដកម្ម មួយនេះកើតឡើង នៅឯច្រាំងទន្លេ Godavari ដែលស្ថិតនៅ ក្នុងស្រុក Rajahmundry របស់ប្រទេស ឥណ្ឌា កាលពីម៉ោង ៨ព្រឹក (ម៉ោងក្នុងប្រទេស ឥណ្ឌា) ដោយមានមនុស្ស យ៉ាងហោច២៧នាក់ ដែលសុទ្ធសឹងជា អ្នកគោរព សាសនាហិណ្ឌូ ត្រូវបានស្លាប់ ដោយសារតែ ការផ្អើលរត់ជាន់គ្នា។
ហេតុការណ៍រត់ជាន់គ្នា បានកើតឡើង នៅចំថ្ងៃចាប់ផ្តើមដំបូង នៃពិធីបុណ្យសាសនា Maha Pushkaralu របស់សាសនាហិណ្ឌូ ដោយអ្នកមានជំនឿរាប់សិបនាក់ បានធ្វើដំណើរមកកាន់ទន្លេ ដែលគេជឿថាជាទន្លេដ៏ស័ក្តសិទ្ធិ និងបានចុះងូតទឹក ដើម្បីលុបបំបាត់ នូវរាល់អំពើបាបរបស់ពួកគេ ដែលធ្លាប់បានសាងកន្លងមក។
លោក A Srinivasan Rao នាយប៉ូលីសជាន់ខ្ពស់ បាននិយាយថា “មូលហេតុដែល បង្កឲ្យមាន ហេតុការណ៍បែបនេះ គឺផ្តើមចេញពី ការប្រជ្រៀតគ្នា លោតចូលក្នុងទន្លេ ឲ្យចំពេលវេលា ដ៏ស័ក្តសិទ្ធិ ដែលពេលនោះ គឺមានអ្នក ងើបចេញពី ទឹកទន្លេ និងមានអ្នកប្រឹងប្រជ្រៀត ដើម្បីលោតចូលក្នុងទន្លេ នៅចំទិសដៅតែមួយ និងស្របពេល តែមួយ ទើបបង្កឲ្យមានការជាន់គ្នា បែបនេះ”។
នាយប៉ូលីសដដែលបន្តថា “អំឡុងពេលកើតហេតុ មនុស្សទាំងអស់មានក្តីរន្ធត់មែនទែន បូករួមទាំងសម្លេងក្មេងៗ និងនារីៗស្រែកយំ បានធ្វើឲ្យខាងប៉ូលីសគ្រប់គ្រងស្ថានការ លែងបាន។ រយ:ពេល ២០នាទី ក្រោយមកទៀត ទើបការរត់ប្រសេចប្រសាចជាន់គ្នា បានស្ងប់ទៅវិញ ដោយមានការប្រឹងប្រែងពីក្រុមអាជ្ញាធរ របស់យើង តែជាអកុសល មានមនុស្សស្លាប់ដល់ទៅ ២៧នាក់”។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រជាជនឥណ្ឌា ដែលកាន់សាសនា ហិណ្ឌូ ជាង២៤លាននាក់ តែងតែនាំគ្នា មកកាន់ទន្លេ ស័ក្តសិទ្ធិ ដើម្បីមកងូតទឹក នៅទីនោះ ក្នុងគោលបំណងលាងជម្រះនូវអំពើបាបរបស់ពួកគេ ហើយដែលពិធីបុណ្យនេះ មានរយៈពេល ១២ថ្ងៃ។ គួររំលឹកដែរថា កាលពីឆ្នាំ ២០១៣ ក៏មានមនុស្ស ចំនួន ១១៥នាក់ បានស្លាប់ ដោយសារការរត់ជាន់គ្នា នៃអំឡុងពេល ពិធីបុណ្យនេះផងដែរ៕
ទិដ្ឋភាពរួម នៃសោកនាដកម្ម រត់ជាន់គ្នា នៅប្រទេស ឥណ្ឌា៖
ប្រភព៖ BBC
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!