មិនគួរឲ្យជឿ! បុរសម្នាក់ ខឹងប្រពន្ធ លែងលះ កាត់ប្រដាប់ភេទ ខ្លួនឯងចោល បោះចូល ទឹកទន្លេបាត់

 
 

ចិន៖ បុរសជនជាតិចិន វ័យ៤១ឆ្នាំម្នាក់ មានឈ្មោះថា ឈិន បាននិយាយថា គាត់បានកាត់ ប្រដាប់ភេទ របស់គាត់ចោល ខណៈពេលដែល ស្រវឹងយ៉ាងខ្លាំង។ លោកឈិន បានអះអាងថា ជីវិតរបស់គាត់ ពិតជាពិបាក រស់នៅខ្លាំងណាស់ បន្ទាប់ពីប្រពន្ធរបស់គាត់ បានលែងលះ ជាមួយគាត់ កាលពី ៣ឆ្នាំមុន។


លោកឈិន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៏ កាត់ប្រដាប់ភេទ ខ្លួនឯងចោលនេះ បានកើតឡើង កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងទីក្រុងក្វាងចូវ នៃភាគខាងត្បូង ប្រទេសចិន។

ប្រភពដដែល បានបន្តទៀតថា ក្រោយពេលកើតហេតុ លោកឈិន ត្រូវបានអ្នកដំណើរ ប្រទះឃើញ នៅក្បែរទន្លេ ហើយភា្លមៗនោះ ក៏បានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល របួសតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យអាចព្យាបាល បានត្រឹមតែ របួសផ្នែកខាងក្រៅ របស់គាត់ តែប៉ុណ្ណោះ ពីព្រោះថា ផ្នែកសេសសល់ នៃសរីរាង្គបន្តពូជ របស់គាត់ មិនត្រូវបាន គេរកឃើញឡើយ ពោលគឺលោកឈិន បានបោះចូល ទៅក្នុងទឹកទន្លេ បាត់ទៅហើយ។

បើតាមសម្តីលោកឈិន ដែលមានស្រុកកំណើត នៅក្នុងខេត្តស៊ីឈាន់ បាននិយាយថា “ខ្ញុំមិនអាច ប្រាប់បានទេថា តើអារម្មណ៏នោះ វាយ៉ាងម៉េច ខ្ញុំគ្រាន់តែ មានអារម្មណ៏ថា វិលមុខ ហើយអ្វីគ្រប់យ៉ាង គឺស្រពិចស្រពិល។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជា មិនមានការ ឈឺចុកចាប់ ឡើយ។”

គួរបញ្ជាក់ផងដែរថា លោកឈិន និងប្រពន្ធរបស់គាត់ បានធ្វើដំណើរ មកទីក្រុងក្វាងចូវ ដើម្បីធ្វើការ កាលពី ៨ឆ្នាំមុន ហើយមានជីវិត សប្បាយរីករាយ យ៉ាងខ្លាំង។ ផ្ទុយមកវិញ រយៈពេល ៥ឆ្នាំមុននេះ ប្រពន្ធរបស់គាត់ រកបានការងារថ្មី ដោយធ្វើការ នៅក្នុងបារ មួយកន្លែង ពេលនោះហើយ ដែលប្តីប្រពន្ធ មួយគូនេះ បានចាប់ផ្តើម កើតមានជម្លោះ ជាមួយគ្នា។

លោកឈិន បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់ បានខកចិត្ត និងបន្ទោសរូបគាត់ ដោយសារតែគាត់ មិនអាច រកប្រាប់បានច្រើន រហូតដល់ ៣ឆ្នាំមុននេះ ពួកគាត់ ក៏បានលែងលះគ្នា។

យ៉ាងណាមិញ ការលែងលះនេះ បានធ្វើឲ្យលោកឈិន បាត់បង់ នូវអ្វីគ្រប់យ៉ាង ខណៈផ្ទះដែល លោកឈិនមាន ត្រូវបានផ្ទេរសិទ្ធិ ទៅឲ្យប្រពន្ធ របស់គាត់ រីឯកូន ក៏ទៅតាមប្រពន្ធ របស់គាត់ ទៀតផង៕

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម