រថយន្តដឹកដី បើកឡើង ផ្លូវជាតិមិនប្រយ័ត្ន បុកម៉ូតូ របួសធ្ងន់២នាក់
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល ឯកជនក្រុងប៉ៃលិន និងស្ត្រីម្នាក់ទៀតត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេសថៃ ដោយសាររថយន្តដឹកដី១គ្រឿង បើកចេញពីផ្លូវលំបម្រុងឡើងផ្លូវជាតិ មិនប្រយ័ត្នជ្រុលទៅបុក ម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យ ដួលប្រាវរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៧ ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 3A-1079 រងការខូចខាតស្រាល បើកបរដោយឈ្មោះ តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គ្មានរងរបួសអ្វីទេ ។ ក្រោយពេលកើតហេតុ ក៏បើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល ។
ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-9767 រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះ តុង ផេង ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ រស់នៅភូមិចក្រអង្រែក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះ ងុន ស៊ីណា ភេទស្រី អាយុ៣២ឆ្នាំ ជាកម្មករ រស់នៅភូមិវត្ត ក្រុងប៉ៃលិន រងរបួសធ្ងន់ធ្ងរ ។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៥៧ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកដី១គ្រឿងបើកចេញពីផ្លូវលំក្នុងទិសដៅពីជើងទៅត្បូង ដោយឡើងផ្លូវជាតិ មិនបានមើលមុខក្រោយ ក៏ជ្រុលទៅបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឱ្យដួល រងរបួសធ្ងន់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះបើកបរម៉ូតូ សំរាកព្យាបាលនៅគ្លីនិកឯកជន មួយយីហោ ពហុសម្រាកព្យាបាលខេមរៈ ។ ចំណែកស្ត្រីរងគ្រោះម្នាក់ ទៀតដោយសាររបួសធ្ងន់ធ្ងរពេក ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេសថៃ ។
ក្រោយពេលកើតហេតុ ទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ ដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំការដោះស្រាយ នៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!