បុរសជនជាតិបរទេស ដឹកប្រពន្ធ ទាំងស្រវឹង បុកគូថរថយន្ដ អភិបាល ខណ្ឌដង្កោ តែត្រូវលោកមិនយក ទោសពៃ

 
 

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ ដែល មានអាការៈស្រវឹងធ្លាក់ភ្នែក ដែលទើបចេញ  ពីក្លឹបបាន បើកម៉ូតូដឹក ប្រពន្ធ ទៅបុកគូថរថយន្ដអភិបាលខណ្ឌដង្កោ លោកនុត ពុធដារ៉ា បណ្ដាលឱ្យបែកស្ដុប និងកំពិតកាងខាងឆ្វេង កាល ពីព្រឹក ព្រលឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅតាម បណ្ដោយផ្លូវមួយកន្លែង ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បណ្ដាលឱ្យបុរស ជនជាតិបរទេសរូបនោះ និងប្រពន្ធដួលម៉ូតូសន្លប់បាត់ស្មារតីឈឹង ។

ប៉ុន្ដែសម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កពី អាការៈស្រវឹងរបស់ជនជាតិបរទេសរូបនេះ មិនត្រូវបាន អភិបាល ខណ្ឌ ដង្កោ យកទោសយកពៃនោះឡើយ ពោលមិនបាន ឱ្យចេញថ្លៃខូចរថយន្ដនោះទេ ហើយបានប្រាប់ឱ្យ ទៅ ព្យាបាលរបួសខ្លួនចុះ។

មន្ដ្រីនគរបាលចរាចរណ៍ដែលបានចុះទៅ សម្របសម្រួលនៅកន្លែងកើតហេតុ បាននិយាយថា ខណៈដែលរថយន្ដ របស់លោកអភិបាលខណ្ឌ ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-0666 បើក ដោយជំនួយការ របស់លោក បានធ្វើដំណើរបំណងឆ្ពោះទៅធ្វើការ លុះពេលជិតដល់ភ្លើងស្ដុប ក៏ឈប់រថយន្ដ ស្រាប់តែបុរស ជនជាតិបរទេស រូបនេះ បានបើកម៉ូតូឌុបប្រពន្ធ ទៅបុកពេញមួយទំហឹង ចំកាងខាងឆ្វេង បណ្ដាលឱ្យដួលសន្លប់ ។

ភ្លាមៗនោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងសមត្ថកិច្ច បានជួយសង្គ្រោះ បឋម រហូត ដឹងខ្លួនវិញ  ហើយ ប្រពន្ធ របស់ជនជាតិបរទេសខាងលើ បានទៅសំពះលោកអភិបាលខណ្ឌ តើយកថ្លៃខូច ខាតរថយន្ដប៉ុន្មាន ។

ប៉ុន្ដែដោយ មានក្ដីសណ្ដោសប្រណី លោកអភិបាលខណ្ឌ ដែលយល់ឃើញថា មិនមានអ្វីខូចខាតធ្ងន់ធ្ងរ ហើយ គាត់ដឹងកំហុស ផងនោះ ក៏បញ្ចប់រឿង គ្មានយកលុយយកកាក់នោះទេ ហើយបានប្រាប់ឱ្យមាន ការប្រយ័ត្ន ប្រយ៉ែង ពេលធ្វើដំណើរលើកក្រោយ ចៀសវាងប៉ះពាលអ្នកដទៃ នាំឱ្យមានរឿង វែងឆ្ងាយ ដោយមានការជួយ សម្របសម្រួល ពីសំណាក់មន្រ្តីនគរបាលចរាចរ នៅទីនោះផងដែរ ។

មន្ដ្រីសាលាខណ្ឌដង្កោ និងជាជំនួយការ ផ្ទាល់របស់អភិបាលខណ្ឌដង្កោ ក៏បានចេញ មុខបដិសេធច្រាន ចំពោះ ព័ត៌មានមួយចំនួន ដែលបានផ្សាយខុសពីការពិត ដោយសរសេរ ថា លោកបើករថយន្ដទៅបុក ជនបរទេស បណ្ដាលឱ្យបាក់ជើងទៀតផង តែតាមការ ពិត ជនជាតិបរទេស នោះទេ ដែលបើកបុកគូថ រថយន្ដរបស់លោក ហើយក៏មិនត្រូវបានយក សំណងបន្ដិចណាឡើយ។

មន្រ្តីសាលាខណ្ឌ បានបញ្ជាក់ថា «នៅពេលដឹងកំហុសថា ខ្លួនឯងខុសហើយនោះ ប្រពន្ធរបស់ ជនបរទេស បាន មកជួបលោកអភិបាលខណ្ឌ និងសុំចេញសំណងថ្លៃខូចខាត តែលោកអភិបាលខណ្ឌ យល់ឃើញថា ក្នុងនាមជា ពលរដ្ឋខ្មែរម្នាក់ មានការយោគយល់ដល់ ជនបរទេស ក៏មិនបានទៅ ទារសំណងឡើយ និងបានបញ្ចប់ត្រឹមហ្នឹង ក្រោមការ សម្របសម្រួលរបស់ មន្រ្តីនគរបាលចរាចរ»៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម