កម្លាំងចម្រុះ ចុះបង្ក្រាប ស្តង់និងឃ្លាំង ស្តុកលក់ ចែកចាយថ្នាំ កសិកម្ម ខុសច្បាប់ តម្លៃជិត១ម៉ឺនដុល្លារ

 
 

បន្ទាយមានជ័យ៖ លោកផាន់ ភិរម្យ ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តបន្ទាយមានជ័យ បានដឹកនាំ កម្លាំងចម្រុះ ចុះ បង្ក្រាបទីតាំង លក់និងស្តុកចែកចាយថ្នាំ កសិកម្មដែលនាំ ចូលគ្មានការអនុញ្ញាត្តិ។ ការចុះបង្ក្រាប នោះធ្វើឡើង កាលពី វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការចុះបង្ក្រាបនេះការ ចូលរួមមានលោក សេង ម៉េង អនុប្រធានមន្ទីរកសិកម្ម ទទួលបន្ទុករួម ខេត្តបន្ទាយមានជ័យ លោក អ៊ូច សាវ៉ូន អនុប្រធានមន្ទីរកសិកម្មខេត្ត លោក វរៈសេនីយ៍ទោ ឆេន សុវត្តិ ប្រធានការិយាល័យ នគបាល ប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត ដែលមានមន្ត្រីចម្រុះជិត២០នាក់។

ម្ខាស់ដេប៉ូលក់និងឃ្លាំង ស្តុកលក់ចែកចាយ ថ្នាំកសិកម្មមានម្ចាស់ឈ្មោះ លឹម គង់ រស់នៅភូមិសូភី សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ការចុះបង្ក្រាបនៅស្តង់ លក់ចែកចាយ នៅខាងត្បូងផ្សា ថ្មី ហៅចំការគហើយ បន្តទៅឆែ កឆេរ នៅឃ្លាំងដែលរឹបអូស យក ថ្នាំបាញ់កសិកម្ម មានថ្នាំ ប្រភេទសម្លាប់សត្វល្អិត ថ្នាំបាញ់ប៉ូវ ជីកសិកម្ម ថ្មាំបាញ់សម្លាប់ស្មៅ។


លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានប្រាប់ថាះការចុះបង្ក្រាបស្តង់លក់ចែកចាយ និងឃ្លាំ ង ស្តុកទុកលក់ចែកចាយថ្នាំ កសិកម្មខុសច្បាប់នោះ ដោយសារតែ ពួកគេលួច នាំចូលថ្នាំកសិកម្ម ពីប្រទេសថៃ ។ ហើយត្រូវបានរឹបអូស យកថ្នាំ កសិកម្មខុសច្បាប់ និងចាត់វិធា នការ ចំពោះម្ចាស់ ដើម្បីអនុវត្តតាមច្បាប់។

ម្ចាស់ស្តង់ ចែកចាយ និងឃ្លាំងស្តុកថ្នាំ កសិកម្មបានបង្ហើបប្រាប់ថា កម្លាំងចម្រុះ ដែលបង្ក្រាប រឹបអូសថ្នាំ កសិកម្ម គឺអស់ទឹកប្រាក់ប្រមាណ ជិត១ម៉ឺនដុល្លារ។


គាត់សំណូមពរដល់ស្ថាប័ន សមត្តកិច្ចជំនាញគួរតែមាន វិធាន បង្ក្រាបអោយស្មើរភាពគ្នាព្រោះ នៅខេត្តបន្ទាយ មានជ័យ មាន ស្តង់និងឃ្លាំងស្តុកថ្នាំ កសិកម្ម ខុសច្បាប់ជាច្រេីនកន្លែង មិនតែស្តង់មួយនេះទេពួកគេបញ្ជាក់ថា បេីសមត្ថកិច្ច ជំនាញមិនអោ យនាំចូល ក៏មិនអាចដឹកយកមកស្តុបទុ ក បានយ៉ាងនេះទេ មន្ត្រីកសិកម្មដៃស្អិតជាង សមត្ថកិច្ច ទៅទៀត រឿងនេះគឺមកពីមុខរបរដូចគ្នា៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម