រថយន្តដឹកថ្ម បើកបុក រថយន្ត ដឹកកម្មករ បង្កឲ្យកម្មករ ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសដាច់ដៃ

 
 

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៨ និង៤៥នាទី នៅចំនុចភូមិ ព្រៃបឹងសង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះ ថ្នាក់ចរាចរមួយ រវាងរថយន្ត ដឹកដី បុកជាមួយរថយន្ត ដឹកកម្មករ បណ្តាលអោយកម្មករម្នាក់បានស្លាប់ និងម្នាក់ទៀតរង របួសធ្ងន់(ដាច់ដៃ) និងរបួស ស្រាលមួយចំនួនទៀត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពៅ ភេទស្រី អាយុប្រហែល៤០ឆ្នាំ (ស្លាប់នៅលើឡាន) និងជនរង គ្រោះដាច់ដៃ ឈ្មោះនៅ ងួន ភេទស្រី អាយុ២៥ឆ្នាំ។

ប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តបង្កជា រថយន្តដឹកដីម៉ាក FUSO ពាក់ស្លាក លេខភ្នំពេញ 2P7001 បើកពីកើតទៅលិច អ្នកបើកបរ ឈ្មោះចាន់ គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិព្រៃបេង ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើក រថយន្តដឹកកម្មករម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 2R-5250 បើកពីលិច ទៅកើត អ្នកបើកបរ ឈ្មោះសាក់ ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ ជំពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យ សាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះ ត្រូវបានយក ទៅរក្សាទុក រង់ចាំដោះ ស្រាយនៅ ពេលក្រោយ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម