រថយន្ដតូរីសដឹក សហគមន៍កម្មសិក្សា ចំនួន១៧នាក់ បែកកង់ក្រឡាប់ ចូល វាលស្រែ ស្លាប់ម្នាក់និង របួសធ្ងន់ ស្រាលជាង ១០នាក់

 
 

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង រវាងរថយន្ដ តួរីស១គ្រឿង បានដឹកក្រុមសហគមន៍កម្ម សិក្សាចំនួន មួយ១៧នាក់ បើកផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ ចូលវាលស្រែ បណ្ដាលឱ្យមាន មនុស្ស ម្នាក់ស្លាប់ នៅនឹងកន្លែង កើតហេតុ និងរបួសធ្ងន់ ៤នាក់និងរបួស ស្រាល១០នាក់ ទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើត ឡើងនៅវេលាម៉ោង ១០និង ៣០ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិ លេខ៦ ខាងលិចភូមិ សាលាក្រៅ ប្រហែល ២០០ម៉ែត្រ នៅភូមិសាលាក្រៅ សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមាន ជ័យ ។

លោកតោ សារ៉ូ ប្រធានផ្នែកចរាចរណ៍ បានឱ្យដឹងថា សពជនរងគ្រោះ មាន ឈ្មោះ ឡែត ឡិញ ភេទប្រុស អាយុ៧០ឆ្នាំ រស់ នៅ ភូមិចកធំ ឃុំចក ស្រុកមោងឬស្សី ខេត្ដបាត់ ដំបង អ្នករបួស ធ្ងន់ប្រុស២ ស្រី២ ចំណែក របួសស្រាល ជិត១០នាក់ ត្រូវបានដឹកជញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

លោកបានបន្ដទៀតថា មុនពេលកើតហេតុ មានរថយន្ដតួរីស មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Q-4156 បានដឹកសមាជិក គណៈ កម្មការកម្មវិធី ទស្សនកិច្ច សិក្សា ស្រះជំរកត្រី នៅតាមសហគមន៍ មួយរថយន្ដ ជិះគ្នាចំនួន១៧នាក់ ចេញមកពីភូមិចក សំដៅ ទៅខេត្ដសៀមរាប លុះរថយន្ដនោះ បើកមក ដល់ចំណុចកើតហេតុក៏ផ្ទុះកង់ក្រោយឆ្វេង រេចង្កូតធ្លាក់ ចូលវាលស្រែតែម្ដង បណ្ដាល ឱ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និង របួសធ្ងន់ប្រុសស្រីចំនួន ៤នាក់និងរបួស ស្រាល ជិត ១០នាក់បន្ថែមទៀត ។

ក្រោយពីកើតហេតុ រួចអ្នកបើកចុះគេច ខ្លួនបាត់ រីឯអ្នករងរបួស ទាំង៤នាក់ នោះត្រូវ បានរថយន្ដ របស់ស្នងការដឹកយកទៅសង្គ្រោះ ជីវិតនៅមន្ទីរពេទ្យ។

រថយន្ដត្រូវបាននគបានចរាចរណ៍អូស យកទៅទុក នៅស្នងការដើម្បី ដោះស្រាយ នៅពេលក្រោយ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម