ប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណ ២០០នាក់ ប្រមូលផ្តុំគ្នានៅវិហារ ប្រឆាំងនឹង កម្លាំងសមត្ថកិច្ច ដែលកោះ ហៅ មនុស្ស៩នាក់ ពាក់ព័ន្ធវាយ មន្ត្រីអ ហ ស្រុកបន្ទាយមាសម្នាក់

 
 

កំពត៖ ប្រជាពលរដ្ឋ ជនជាតិខ្មែរឥស្លាម ប្រមាណ២០០នាក់ មកពីភូមិកំពង់កណ្តាល និងភូមិកំពង់ទ្រាក នៃឃុំជុំ គ្រៀល ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះ បានប្រមូលផ្តុំគ្នា នៅវិហារឥស្លាម ស្ថិតក្នុងភូមិកំពង់កណ្តាល ខាងលើ ដើម្បីរារាំងមិនឲ្យកម្លាំង មានសមត្ថកិច្ចណាម្នាក់ ចុះទៅដល់ កោះហៅគ្នា ពួកគេ ចំនួន៩នាក់ ពាក់ព័ន្ធវាយមន្ត្រីអ ហស្រុកបន្ទាយមាសម្នាក់ ដែលពួកជនជាតិ ចោទថា ចោររួចវាយបណ្តាល ឲ្យបែកក្បាល ទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលមូលដ្ឋានឡើយ ដោយពួកគេខ្លាចក្រែងកម្លាំងប្រើ ល្បិចយក ពួកគេទៅឃុំខ្លួន។


កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថ ដែលជនជាតិខ្មែរឥស្លាមចោទថាចោរ ដើរលួចមាន់ ទា ហើយត្រូវពួកគេ វាយបែកក្បាលនោះ មានឈ្មោះជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាមន្ត្រីអ ហស្រុក បន្ទាយមាស ខេត្តកំពត។

លោកប្រាជ នី ភេទប្រុស អាយុ៦០ឆ្នាំ មុខងារជាសមាជិក ក្រុមប្រឹក្សាក្រុងកែប ខេត្តកែប មានទីលំនៅ ក្នុងភូមិ កំពង់កណ្តាល តំណាងប្រជាពលរដ្ឋ ខ្មែរឥស្លាមខាងលើទាំងអស់ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យ ដឹងថា ចាប់ពី យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ រហូត ដល់យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នេះ ប្រជាពលរដ្ឋ ក្នុងភូមិ កំពង់កណ្តាល របស់គាត់តែងតែមានការបាត់បង់ មាន់ ទា របស់ខ្លួនគ្មានលោះថ្ងៃណាទេ ដូច្នេះហើយ ក៏បាន ឯកភាពគ្នា បង្កើតជាក្រុមៗយាម និងល្បាត ចាំឃ្លាំមើលចោរដើរលួចមាន់ ទាបស់អ្នកស្រុក ជាក់ស្តែងលុះ
ដល់វេលា ម៉ោង១២និង២០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ស្រាប់តែ ក្រុមអ្នកល្បាត ប្រទះ ឃើញមន្ត្រីអហ ឈ្មោះជា ចាន់ដារ៉ា រូបនេះឈរក្បែរព្រៃគុម្ពោធ លើផ្លូវលំមួយ នៅចំកណ្តាលភូមិកំពង់ កណ្តាល របស់ ពួកគេ រួមនឹងម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ០១គ្រឿងផង។

ប្រភពដដែលបានបន្តទៀតថា ដោយឃើញមន្ត្រីអហ ដដែលនេះ បានយកទូរស័ព្ទរបស់ខ្លួន ម៉ាក អិនចុចពិល ចុចភ្លើងសំដៅទៅព្រៃគុម្ពោធនៅក្បែរនោះ បន្ទាប់មកអ្នកល្បាត ឃើញ ដូច្នេះក៏ស្រែកសួរនាំ ចៃដន្យមន្ត្រីអហ រូបនោះ ក៏បានរត់ដែលធ្វើឲ្យមានការសង្ស័យថា ប្រា កដជាចោរលួចមាន់ទាហើយ ទើបអ្នកល្បាតក៏ ស្រែកប្រកូកប្រកាស ឆោឡោឡើង ដែលធ្វើឲ្យអ្នកភូមិ ភ្ញាក់ផ្អើលតៗគ្នា ក៏ប្រដេញចាប់បានមន្ត្រីអហ រូបនេះ រួច ហើយមានអ្នក លួចវាយ បណ្តាលឲ្យបែកក្បាល យ៉ាងដូច្នេះតែ ម្តង បន្ទាប់មកក៏ចាប់ជាប់ ហើយ ប្រគល់ទៅឲ្យ កម្លាំង នគរបាលប៉ុស្តិ៍មូលដ្ឋាន ទាំងយប់ភ្លាម ប៉ុន្តែព្រឹកស្អែកឡើង ថ្ងៃទី១២ ម្សិលមិញ ស្រាប់តែមន្ត្រី អហរូបនោះ បានប្តឹងបកមកប្រជាពលរដ្ឋវិញថា ប្រជាពលរដ្ឋអស់ទាំងនោះ បានធ្វើសកម្មភាពប្លន់ ទៅលើខ្លួន ដោយយក ម៉ូតូ,នាឡិកាដៃ និងទូរស័ព្ទ ហើយស្របពេល ជាមួយគ្នានេះ កម្លាំងមានសមត្ថកិច្ចនានា បែរជាចុះមក ស្រាវជ្រាវ ខាងប្រជាពលរដ្ឋទៅវិញ ហើយបានកំណត់មុខសញ្ញា មនុស្សចំនួន៩នាក់ ឈានទៅធ្វើការកោះអញ្ជើញ យកទៅសាកសួ រ ដោយខ្លាចក្រែង មានការ ឃុំខ្លួន ពួកគេនោះ ទើបប្រជាពលរដ្ឋជាតិទាំងអស់គ្នា បានប្រមូល ជួបជុំគ្នា នៅវិហារ ដើម្បីរារាំង មិនឲ្យកម្លាំងចុះមក កោះហៅឡើយ រង់ចាំពេលណា មានការដោះស្រាយ គ្នាសិន។


លោកវរសេនីយ៍ត្រីណុប ចាន់ភាព អធិការរងនគរបាលទទួលព្រហ្មទណ្ឌស្រុកទឹកឈូ ក៏បាន ឲ្យដឹងដែរថា ករណី ខាងលើ មានសាក្សីមនុស្សចំនួន ០៣នាក់ ខាងមន្ត្រីអហ ឈ្មោះជា ចាន់ដារ៉ា បញ្ជាក់ថាឈ្មោះជា ចាន់ដារ៉ារូបនេះ ពិតជា ស្អាតស្អំ មិនបានប្រព្រឹត្ត ដូចពាក្យចោទប្រកាន់របស់ ប្រជាពលរដ្ឋជនជាតិ ខាងលើ នោះឡើយ ប៉ុន្តែទោះជាយ៉ាងណា ករណីនេះកំពុងស្ថិតក្នុងកណ្តាប់ដៃ នៃស្ថាប័នអាយ្យការ អមសាលាដំបូង ខេត្តរួចហើយ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម