ជនជាតិចិន បុគ្គលិក ក្រុមខេស៊ីមិន បើក រថយន្ដបុកម៉ូតូ មួយគ្រឿង បណ្ដាលឱ្យស្លាប់ ម្នាក់

 
 

ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ដែល សមត្ថកិច្ចអះអាងថា ជាបុគ្គលិកនៅក្រុមហ៊ុន ខេស៊ីមិន បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ដោយ បើករថយន្ដទៅបុកអ្នកជិះម៉ូតូម្នាក់បណ្ដាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពី វេលាម៉ោង១០យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ ១៩៨-១៩៩ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសី ហនុ ។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ដ ព្រះសីហនុ បានបញ្ជាក់ថា មុនពេលកើត ហេតុ បុរសជនជាតិចិន មានឈ្មោះវូ ជីងវី អាយុ៣៣ឆ្នាំ រស់នៅស្រុកឈូក ខេត្ដកំពត បានបើករថយន្ដម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3107 ធ្វើដំណើរ ក្នុងទិសដៅពីខេត្ដព្រះសីហនុ ឆ្ពោះទៅខេត្ដ កំពត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ ជ្រុលបុកម៉ូតូស្មាស់មួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បណ្ដាល ឱ្យបុរសម្នាក់ស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

មន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា  ជនរងគ្រោះឈ្មោះសឿន ម៉ឺន អាយុ៥២ឆ្នាំ មុខរបរជាមន្ដ្រី អាវុធហត្ថ ប៉ុន្ដែចូលនិវត្ដន៍ ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនយកទៅសួរ នៅការិយាល័យចរាចរណ៍ ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម