មេ​គុក ​ខេត្តកំពង់ធំ ​ស្រវឹងស្រា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ ​បុរស​ម្នាក់​ស្លាប់

 
 

ខេត្តកំពង់ធំ ៖ រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោងជាង​១៨​យប់​ថ្ងៃ​ទី​១២ កក្កដា ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នេះ​ត្រូវ​គេ​ដឹង​ថា គឺ​ដោយសារ​តែ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ​មួយ​គ្រឿងបុក​​ជាមួយ​​រថយន្ត​ម៉ា​កតា​កូ​ម៉ា រួច​វេរ​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់ភ្លាម​ៗ ។

សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ថា យោង​តាម​ការ​បំភ្លឺ​របស់​សាក្សី​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​អ្នករាជការ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ក្រោយមក​ដល់​កន្លែង​កើត​ហេតុ​ជា​ផ្លូវ​អក្ស​តេ ស្រាប់តែ​មាន​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស្ករ​បើក​ចេញ​មក​ពី​ក្នុងភូមិ​បំរុង​បត់​ស្ដាំ ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​ឡិច​ស៊ី​ស​បុក​រថ​យន្ត​តា​កូ​ម៉ា រួច​វេរ​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្គូ​ពី​ដែល​បើក​ដោយ​បុរស​ចំណាស់​ឈ្មោះ​ឈាង ហ៊ី​ន អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៤ សង្កាត់​​កំពង់ធំ ក្រុង​ស្ទឹង​សែន ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ ។

សមត្ថកិច្ច​បន្ត​ថា អ្នក​បើករថយន្ត​ម៉ា​កតា​កូ​ម៉ា​ឈ្មោះ​ណា​ម គឹ​ម​ហ៊​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្រ​ប៉ៅ សង្កាត់កំពង់​ក្រ​ប៉ៅ ក្រុង​ស្ទឹង​សែន ។ ដោយឡែក អ្នក​បើករថយន្ត​ឡិច​ស៊ី​សបាន​គេចខ្លួន ។

ជុំវិញ​ករណី​ខាងលើនេះ បើ​ទោះ​ជា​សមត្ថកិច្ច​​​មិន​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​បើក​បរ​រថយន្ត​បង្ក​​​ក្តី ប៉ុន្តែ​មហា​ជន​បាន​ស្គាល់​គ្រប់​គ្នាថា ជា​រថយន្ត​របស់លោក​នាគ ឆវ័ន្ត គឺជាប្រធានពន្ធនាគារ​ខេត្តកំពង់ធំ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម