ប្រយ័ត្ន! លឺថា អង្ករប្លាស្ទិក កំពុងធ្វើ ចរាចរ លក់ដូរ លើទីផ្សារកម្ពុជា ហើយ! (មានវីដេអូបង្ហាញ ពីអង្ករប្លាស្ទិក)
ភ្នំពេញ៖ កន្លងមក ប្រិយមិត្តទាំងអស់ ប្រហែលជា ធ្លាប់លឺរួចមកហើយ អំពីព័ត៌មាន ការផលិតអង្ករបា្លស្ទិក ពីសារព័ត៌មានបរទេស នានា ប៉ុន្តែអ្វីដែលគួឲ្យភ័យ ខ្លាចជាងនេះ ទៅទៀតនោះ អង្ករប្លាស្ទិកទាំងនោះ ត្រូវបានអាជីវករ លក់ដូរអង្ករមួយរូប សុំមិនបញ្ចេញ អត្តសញ្ញាណ ប្រាប់ក្រុមការងារ ខ្មែរឡូត ឲ្យដឹងថា វាបានមកដល់ទីផ្សារកម្ពុជា យើងហើយ និងកំពុងត្រូវបានលក់ យ៉ាងគគ្រឹក គគ្រេងទៀតផង។
ជាពិសេស បងអាជីករខាងលើ បានផ្តល់ជូនអង្ករ ដែលគាត់អះអាងថា មានលាយ អង្ករប្លាស្ទិក សម្រាប់ក្រុមការងារ ខ្មែរឡូត ធ្វើការចម្អិន ដើម្បីពិសោធន៍ប្រៀប ធៀបទៅនឹង អង្ករធម្មជាតិយើង ថាតើវាមាន លក្ខណៈសម្គាល់ និងខុសគ្នាយ៉ាងណាផងដែរ។
អង្ករដែលមាន លាយអង្ករប្លាស្ទិក
បើតាមបងអាជីវករលក់ដូរអង្ករខាងលើ បានប្រាប់ដល់ខ្មែរឡូត ឲ្យដឹងទៀតថា អង្ករប្លាស្ទិក ឬអ្នកលក់មួយចំនួនហៅថា អង្ករសប្បនិមិត្ត (អង្ករក្លែងក្លាយ) បានកំពុង នឹងចរាចរ លក់នៅលើទីផ្សារ កម្ពុជាយើង មួយរយៈ មកហើយ ដែលមួយរយៈចុង ក្រោយនេះដែរ វាមានការរីករាល ដាលយ៉ាងខ្លាំង នៅលើទីផ្សារ។
គាត់បានប្រាប់ទៀតថា អង្ករប្លាស្ទិកទាំងនោះ គេមិនមែនលក់វា ដាច់តែឯង ១០០% នោះទេ គឺគេយកវាមកលាយជាមួយនឹង អង្ករធម្មជាតិ ដើម្បីបន្លំរូបរាង រសជាតិ និងក្លិនទៅ តាមប្រភេទអង្ករ ដែលអ្នកទិញ ចូលចិត្ត ដូចជា ផ្កាម្លិះ នាងមិញ នាងខុន ជាដើម ។ល។ ចំពោះការច្រកបាវវិញ ពួកគេក៏បានទិញ សំបកបាវ ពីរោងម៉ាស៊ីន កិនស្រូវខ្មែរ មកច្រកបន្លំផងដែរ។ ការធ្វើដូចនេះ វាបានធ្វើឲ្យឈ្មួញ ទាំងនោះ ទទួលបាន ប្រាក់ចំណេញពី ២០,០០០រៀល ទៅ ៣០,០០០រៀល ក្នុងមួយបាវ គឺវាចំណេញ ខ្លាំងមែនទែន បើប្រៀបធៀប នឹងការលក់អង្ករធម្មជាតិសុទ្ធ ដែលទិញពី តាមខេត្តក្នុងប្រទេសយើង។ អង្ករប្លាស្ទិកទាំងនោះ ត្រូវបានឈ្មួញ នាំចូលមកពី ប្រទេសជិតខាង ដែលពួកគេបាន ដើរប្រមូលទិញអង្ករ ពីក្នុងស្រុកយើង យកទៅប្រទេសគេ ដើម្បីបរិភោគ រួចគេនាំអង្ករនោះ ចូលមកយើងវិញ។
អង្ករដែលមាន លាយអង្ករប្លាស្ទិក ក្រោយចម្អិនឆ្អិន
បងអាជីវករ ក៏បានឲ្យដឹងទៀតថា ឈ្មួញ និងអ្នកលក់អង្ករភាគច្រើន បានដឹងពីរឿងនេះដែរ ហើយប្រសិនបើប្រិយមិត្តណា ដែលមិនជឿទៅ លើការបង្ហើប ប្រាប់របស់គាត់ ប្រិយ មិត្តក៏អាចធ្វើការ សាកសួរ ទៅកាន់ អាជីវករលក់ដូរអង្ករ ដែលជិតស្និតអាច ទុកចិត្តបាន ឬសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីឲ្យជឿ ជាក់កាន់តែច្បាស់ រឹតតែល្អ។
បាវអង្ករដែលគេទិញមកច្រក អង្ករប្លាស្ទិក ដើម្បីបន្លំភ្នែក
ឆ្លងតាមការពិសោធន៍ របស់ខ្មែរឡូត ដោយធ្វើការចម្អិនទៅ លើអង្ករ ដែលទទួល បានខាងលើនេះ រយៈពេល ២-៣ថ្ងៃរួចមក វាបានបង្ហាញ ឲ្យឃើញថា អង្ករដែលបងអាជីវករ អះអាងថាមានលាយ អង្ករប្លាស្ទិកនោះ ពិតជាមានលក្ខណៈខុស ពីអង្ករធម្មជាតិ សុទ្ធពិតមែន ដែលវាមានលក្ខណៈ ដូចខាងក្រោម៖
- រូបរាង និងក្លិនអង្ករ ក្រអូបដូចអង្ករ ធម្មជាតិសុទ្ធដែរ ប៉ុន្តែក្រោយ ដាំបាយរួច វាមិនសូវមាន ក្លិនក្រអូបនោះទេ ហើយគ្រាប់របស់វា មានសភាព ភ្លឺស្អាត រលោងជាង អង្ករធម្មជាតិ។
- រសជាតិរបស់វា ក្រោយពេលដាំបាយរួច មិនផ្អែមតិចៗ ដូចជាអង្ករធម្មជាតិទេ បើពិនិត្យឲ្យខ្លាំង គឺមានសាច់ដូច ទៅនឹងដំឡូង និងមានរសជាតិ ខ្សោះ។
- នៅពេលបាយក្តៅ មានលក្ខណៈអៀចខ្លាំង ហើយស្រាប់តែ ពេលទុកយូរ ឲ្យត្រជាក់ ក៏មានសភាពដូចបាយដំណើប ស្អិតជាប់គ្នា ហើយបើទៅជាបាយកកវិញ រឹងណាស់ សឹងអាចគប់ក្បាលបែក។
- នៅពេលយើង ទុកបាយនោះចោល ស្រមោចមិនសូវរោម ដូចបាយដាំពីអង្ករ ធម្មជាតិនោះទេ។
- ក្រោយពេល បរិភោគបាយនោះរួច គឺមិនសូវមានកំលាំង ហើយវាមិនបានជួយបំបាត់ ការនឿយហត់ ពីការងារនោះឡើយ។
- សម្រាប់អង្ករក្លែងក្លាយនេះ ក្រោយពីដាំរួច និងទុកចោល ប្រហែលជា៣ថ្ងៃ គឺវាមិនផ្អូម ឬ ប្រែប្រួលក្លិន នោះទេ ខណៈដែល អង្ករធម្មជាតិ អាចនឹង ផ្អូម និង ប្ដូរក្លិន នៅពេល ទុកចោល មួយយប់។
ជាក់ស្តែង លទ្ធផលនៃការពិសោធន៍ខាងលើ គឺជាលទ្ធផល របស់ក្រុមការងារខ្មែរឡូត ដោយយើងគ្រាន់តែធ្វើការ ប្រៀបធៀបអង្ករ ដែលបងអាជីករ ខាងលើផ្តល់ជូន ជាមួយនឹងអង្ករធម្មជាតិ តែប៉ុណ្ណោះ គឺមិនមានការ ឆ្លងកាត់ ពី ឡាបូពិសោធន៍ ណាមួយឡើយ។ ហើយចំពោះព័ត៌មាន ដែលបងអាជីករ បានផ្តល់ជូនខាងលើនេះ ខែ្មរឡូតក៏មិនហ៊ានអះអាងថា វាជាការពិតទាំង ស្រុងនោះដែរ ប៉ុន្តែការការពារ ប្រសើរជាងព្យាបាល ដូចនេះប្រិយមិត្ត គួរធ្វើការប្រុងប្រយ័ត្ន ចំពោះការជ្រើសរើសទិញអង្ករ ពីតាមដេប៉ូលក់អង្ករនានា ហើយប្រសិនបើ មានភាពមិនប្រក្រតី គួរចូលរួមចែករំលែក ឲ្យបានជាចំណេះ ដឹងដល់គ្រប់គ្នា ផងដែរ។ ជាពិសេស ប្រសិនបើប្រិយមិត្ត មានទិញប៉ះអង្ករ ដែលមានលក្ខណៈដូចបាន រៀបរាប់ខាង លើនេះ សូមធ្វើការផ្តល់ជា មតិយោបល់ចែក រំលែក នៅខាងក្រោម ដោយមេត្រី អំពីបទពិសោធន៍ ដែលបានជួបផ្ទាល់៕
សូមប្រិយមិត្តតាមដាន វីដេអូខាងក្រោម៖
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!