ម៉ូតូ​​DH 88 ​ពន្លះ​ជាមួយ ​ម៉ូតូ​ស្មាស់​រីវ៉ូ​​ នៅ​លើ​ផ្លូវ​ជាតិ ​លេខ​៤ បណ្តាល​ឱ្យ​ របួសធ្ងន់​​សង​ខាង​

 
 

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​​រវាង​ម៉ូតូ​DH88 និង​ម៉ូតូ​ស្មាស់​រីវ៉ូ ​​លើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រលេខ​៣៧​ និង​លេខ​៣៨ បណ្តាល​ឱ្យ​អ្នក​បើក​​បរ​ របួស​ទាំង​សង​ខាង ​កាលពី​​​វេលាម៉ោង​ ៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១២ កក្កដា ​ស្ថិតនៅ​​ភូមិ​អន្លង់​គង់ ឃុំ​ត្រពាំង​គង​ ​ស្រុក​​សំរោង​ទង ។

​តាម​សេក្តី​រាយការណ៍​ពី ​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌មាន​កោះ​សន្តិភាព ​​ជំហាន​ដំបូង​​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​​កើត​​ហេតុ​ គេ​ឃើញ​ម៉ូតូ​​​DH88 ​​​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត ​ចំណែក​​ម៉ូតូ​​ស្មាស់​​ ​​ពណ៌​ខ្មៅ អស់​ស្លាក​​លេខ ​មួយ​គ្រឿង ធ្វើ​ដំណើរ​ពី​ត្បូង​​ទៅ​ជើង លុះ​មក​​ដល់​ កន្លែង​កើតហេតុ​ក៏​បុ​ក​គ្នា​​​​ ​បណ្តាល​ឱ្យ​​ភាគី​ទាំង​សង ​ខាង​​របួស​​​​​ធ្ងន់​ដូច​គ្នា ។

ក្រោយ​កើត​ហេតុ​ ត្រូវ​បាន​គេ​បញ្ជូន​ ជន​រង​គ្រោះ​​​ទៅ​កាន់​ គ្លីនិក​​ថ្នល់​ទទឹង ចំណែក​ម៉ូតូ​ទាំង២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅរក្សា​ទុក​នៅ​ អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​សំរោង​ទង រង់​ចាំ​ដោះ​ស្រាយ​ជាក្រោយ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម