បុរសម្នាក់ ធ្លាក់ពីលើក្បាលទូក ចូលទឹកកួចទៅបាត់ មួយថ្ងៃទើប ប្រទះឃើញសព
ខេតឧត្តរមានជ័យ ៖ បុរសម្នាក់បានធ្លាក់ពី លើក្បាលទូកចូលក្នុងទឹក កំពុងហូរកួចទៅបាត់ ខណៈពេលនាំប្រពន្ធជិះទូកទៅលើកលប នៅក្នុងបឹងអូរជីក ហៅបឹងទំនប់ថ្មី កាលពីព្រឹកថ្ងៃទី១១ កក្កដា ២០១៥ នៅក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង។
ស្ត្រីជាប្រពន្ធ ជនរងគ្រោះឈ្មោះត្រេត វ៉ានី អាយុ៣២ឆ្នាំ មានកូនស្រី៣នាក់ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ថា មុនពេលកើតហេតុប្តី របស់នាងដែលមានឈ្មោះរឿន ខ្វីន អាយុ៣០ឆ្នាំ បានបបួលនាងអុំទូក ទៅលើកលបនៅក្នុងបឹងអូរជីក ហៅបឹងទំនប់ថ្មី ពេលជិះទូកទៅដល់ កណ្តាលបឹងនោះ ទឹកកំពុងតែហូរខ្លាំង ស្រាប់តែប្តីនាងដែលមានជម្ងឺឆ្កួតជ្រូក បានប្រកាច់ធ្លាក់ចូលទៅក្នុងទឹក ហើយទឹកបានកួចយកទៅបាត់ រហូតមកទល់វេលា ម៉ោង៥ល្ងាចថ្ងៃដដែលទើបរកឃើញសព។
លោកអនុសេនីយ៍ទោហ៊ើន សំបោន សមត្ថកិច្ចផ្នែកស្រាវជ្រាវ ព្រហ្មទណ្ឌកងអាវុធហត្ថ ស្រុកអន្លង់វែងបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាន រាយការណ៍ពីក្រុមគ្រួសារ ជនរងគ្រោះរួចមក លោកបានដឹកនាំ កំលាំងអាវុធហត្ថចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ច បានសនិដ្ឋានថា បុរសរងគ្រោះពិតជាលង់ទឹកស្លាប់ដោយ ពិតប្រាកដមែន៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!