ជាង​ធ្មេញម្នាក់​​អន្ទង​ស្ត្រី​វ័យ​ ៤០​ឆ្នាំ​ មក​ធ្វើ​ធ្មេញ ហើយ​​រឹត​ក​សម្លាប់​ ច្រក​ថង់​ដាក់​ ក្នុង​ទូកញ្ចក់

 
 

ខេត្ត​ត្បូងឃ្មុំ ៖ ជាង​ដាក់​ធ្មេញ​យីហោ «​ហ៊ុយ សេង​» ម្នាក់​បាន​ប្រើ​ល្បិច​ អន្ទង​ស្ត្រី​វ័យ​ ៤០​ឆ្នាំមក​ដាក់​ធ្មេញ ហើយ​សម្លាប់​ បំបិទមាត់​ ដោយ​ រឹត​ក​ច្រកចូល​ ក្នុង​ថង់​ញាត់​ចូល​ ក្នុង​ទូ​កញ្ចក់ ។ ហេតុការណ៍​អំពើ​ មនុស្សឃាត​ដ៏​សាហាវ​នេះ​កើតឡើង​នៅ​ វេលា​ម៉ោង​៥ និង​៤៥​ នាទី​ល្ងាច ថ្ងៃ​ទី​១២ កក្កដា ២០១៥ នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី​ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ ឈ្មោះ​ឡៃ សំ​អាន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ។ រីឯ​ជនសង្ស័យ​ជា​ ជាង​ដាក់​ធ្មេញ​ឈ្មោះ សេង ភេទ​ប្រុស អាយុ​ប្រហែល​ ២៦​ឆ្នាំ ។ ក្រោយ​ពេល​ សម្លាប់​ស្ត្រី​រង​គ្រោះ​ ជនសង្ស័យ​បាន​ ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​សន្និដ្ឋាន​ថា នេះ​ជា​អំពើ​ឃាតកម្ម​ ដោយ​ចេតនា ហើយ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​ ចាប់​ជនសង្ស័យ​ជា​ ឃាតក​យក​មក​ ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពី​ជំនាញ​បាន​ពិនិត្យ​សព​ចប់​សព្វគ្រប់​ ក៏​ប្រគល់​ឲ្យ​ ទៅក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម