ត្រឡប់​ពី​ធ្វើ​កម្មករ​នៅ​ថៃ សុំ​ផ្ទះ​ម្តាយ​មីង​ សម្រាក​​១​យប់ ​ព្រឹក​ឡើង​ប្រទះ ​ឃើញ​ចង.ក​ស្លាប់

 
 

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់សុំ​ផ្ទះ​គេ​ សម្រាក​បាន​មួយ​យប់​ ព្រឹក​ឡើង​ត្រូវ​ ម្ចាស់​ផ្ទះ​ប្រទះ​ឃើញ​​ ចង.ក​​​សម្លាប់​ខ្លួន​ នឹង​ខ្សែ​ក្រ ​វាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​កាល​ពី​​វេលា​ម៉ោង​ ប្រហែល​៧​ព្រឹក​ ថ្ងៃ​ទី​១២​ កក្កដា​ ២០១៥​ ​​​នៅ​ភូមិ​ក្បាល ស្ពាន​០១ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ​ជា ​ឆដា ​ហៅ​យូ​ អាយុ​៣៥​ឆ្នាំ ​ជា​ពលករ​ទើប ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​រសៀល​ថ្ងៃ​ទី​១១​ កក្កដា ​​មាន​ទីលំនៅ​ ភូមិ​កំពង់ក្ដី​ ឃុំ​កំពង់​ចិន​ត្បូង ​ស្រុក​ស្ទង​ខេត្តកំពង់ធំ​។​

ប្រភព​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ចង.ក​នឹង​ខ្សែ​ក្រ​វា​ត់ ​ហើយ​ស្លាប់​​អង្គុយ​លើ ឥដ្ឋ​ការ៉ូ​ផ្ទះ​ជាន់​ទី​១ ដែល​មាន​ម្ចាស់​​ឈ្មោះ ​ទេ​ព្យ​ បូ​រ៉ា ​អាយុ​៤៩​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ញឹក ​ណា​រី​ន​ អាយុ​៤៧​ឆ្នាំ​ ដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ ​ត្រូវជា​ម្ដាយមីង​បង្កើត​របស់​ជន​រង​គ្រោះ​។​

តាម​ស្ត្រី​ម្ចាស់ផ្ទះ​ប្រាប់​ថា​ ​មុន​កើតហេតុ​កាលពី ​រសៀល​ថ្ងៃ​ទី​១១ ជន​រង​គ្រោះ​បាន​វិល ​ត្រឡប់​ពី​ប្រទេស​ថៃ ​ហើយ​បាន​សុំ​គាត់​ស្នាក់​នៅ​ ០១​យប់ ​លុះ​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ នៅ​ម៉ោង​ប្រហែល ​៧​ព្រឹក​គាត់​ និង​គ្រួសារ​គិត​ថា​ ចង់ទៅ​ផ្សារ​រុង​ក្លឿ​លក់ដូរ ​ដូច​សព្វមួយដង​ក៏ឡើ​ង​ទៅ​ ហៅ​ជន​រង​គ្រោះ​ដើម្បី​ ឲ្យ​ត្រឡប់​ទៅ​ស្រុក​ ស្រាប់តែ ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.ក​នឹង ​ខ្សែ​ក្រ​វា​ត់​តែ​ម្ដង​។

នៅ​ក្បែរ​ខ្លួន​សព​គេ​ឃើញ​ មាន​ថ្នាំពេទ្យ​មួយ​ចំនួន ​ហើយ​ស្ត្រី​ម្ចាស់ផ្ទះ​និយាយ​ថា​ ក្មួយ​របស់​គាត់​កើត រោគ​ស​សៃ​ប្រសាទ​ ព្រោះ​កន្លង​មក​គេ​តែងតែ​ លេបថ្នាំ​ស​សៃ​ប្រសាទ​ ជា​ប្រចាំ​។ ​ស្ត្រី​ខាងលើ​បន្ត​ថា​ ជន​រង​គ្រោះ​មុន​ចូល​ដេក​បាន​ស្រែ​កថា​ មាន​គេ​តាម​វាយ ​ធ្វើបាប​រហូត​២០​ទៅ​៣០​នាក់​ តែ​ពេល​គាត់​រក​មើល​មិនឃើញ​មាន​អ្វី​ឡើយ​។​

ទោះជា​យ៉ាងណា​នៅ ផ្ទះ​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច ​ជំនាញ​ពាក់ព័ន្ធ​នគរបាល​ និង​អាវុធហត្ថ ​ព្រម​ជាមួយ​គ្រូពេទ្យ​មាន​ទាំង​ អាជ្ញាធរ​ផង​បាន​ចុះ​ទៅ​ធ្វើការ​ ត្រួតពិនិត្យ ​និង​កោសល្យវិ​ច័យ ស​ព​។ ​ផ្អែក​លើ​កោសល្យវិ​ច័យ​​ សមត្ថកិច្ច​ប្រាប់​ថា ​ជន​រង​គ្រោះ​បាន​ចង.ក ​សម្លាប់​ខ្លួន​ឯង ​ហើយ​សព​នឹង​ដឹក ​ទៅ​ស្រុក​កំណើត​ឯ​ ខេត្តកំពង់ធំ​ដើម្បី​ធ្វើបុណ្យ​តាម​ ប្រពៃណី​​​៕​


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម