ទុ​ស្សេ​ចរន្ត​ភ្លើង​ឆាបឆេះ​តូប​លក់ ​ស្បែកជើង​ជិត​ផ្សារ​ថ្មី ​ប៉ោយ​ប៉ែ​ត​ផ្អើល​ទាំង​យប់

 
 

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​និង​តូប​ស្បែកជើង ​នៅ​ជាប់​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត (​អតីត​ផ្សារ​អ​គ្គៈ​) ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល ​​កាលពី​វេលា​ម៉ោង​ ជិត​០៩​យប់​ថ្ងៃ​ទី​១០ កក្កដា ២០១៥ ស្ថិត​នៅ​ ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត តែ​ត្រូវ​បាន​រថយន្ត​ពន្លត់ ​អគ្គិភ័យ​មក​អន្តរាគមន៍​ទាន់​ ពេលដែលគេសង្ស័យថា បណ្តាល មក ​ពី​ទុស្សេ​ចរន្ត​​ភ្លើង ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កើតហេតុ​ ឈ្មោះ​ពេជ្រ សិលា ហៅ​ម៉ា​ប់ អាយុ​៥១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សុខ សំអាង អាយុ​៤៥​ឆ្នាំ ។

បើ​តាម​សម្តី​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​ចូល​រួ​ម​មង្គលការ​ គេ​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ លុះ​កំពុង​តែ​ហូប​ការ ក៏​មាន​គេ​ទូរស័ព្ទ ​មក​ប្រាប់​ថា ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ ។ ដោយឡែក​ប្រពន្ធ​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា គាត់​និង​កូនស្រី​អាយុ​១៣​ឆ្នាំ នាំ​គ្នា​រៀបចំ​អីវ៉ាន់ ប្រុង​បិទ​តូប ស្រាប់តែ​មាន​ក្លិន ​ឈ្ងៀម​ពីលើ​ផ្ទះ លុះ​ឡើង​ទៅ​មើល ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ ចេញពី​គំនរ​ស្បែកជើង​នៅ​ ចំណុច​ជាន់​លើ (​ឡៅតឿ​) ដែល​ទីនោះ​មានកូន​ប្រុស​គាត់​អាយុ​៧​ឆ្នាំ​ម្នាក់​ កំពុង​ដេក​មើល​ទូរទស្សន៍ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម