ឈុន ចាន់ស្រីឡា ប្រតិកម្មខ្លាំងរឿង គេថា «ខាតឡុង ចុងការផលិត ខ្សែភាពយន្ត និងបណ្តេញ ចេញពីហង្សមាស»
រាជធានីភ្នំពេញ ៖ អ្នកនាងឈុន ចាន់ស្រីឡា ដែលមហាជនស្គាល់តាម រយៈការធ្លាប់ បង្ហាញវត្តមានជាអ្នកវិភាគព័ត៌មានប្រចាំស្ថានីយ ទូរទស្សន៍ ហង្សមាសកន្លងមក តាមរយៈកម្មវិធី «ហង្សមាស ព័ត៌មាន» ដៃគូជាមួយលោកមាស រិទ្ធី បានបាត់មុខ មួយរយៈដោយ មមារញឹកនៅ ខាងក្រៅ ។
ថ្មីៗនេះ អ្នកនាងបានងាកមកផលិតរឿងដុំមួយដោយលេចឮថា ខាតឡុង ចុងរហូតអាក់ ខានលែងចង់ផលិត ។ មិនត្រឹមតែប៉ុណ្ណឹង ក៏មានពាក្យ លើកឡើងថា អ្នកនាងឈប់ ពីហង្សមាស ដោយសារតែគេ បណ្តេញចេញ ។ មូលហេតុបែបនេះហើយ អ្នកនាងឈុន ចាន់ស្រីឡា បានបញ្ចេញប្រតិកកម្ម មិនសប្បាយចិត្តទៅ នឹងអ្វីដែលបាន កើតឡើងនោះឡើយ ។
ការចុះផ្សាយថា អ្នកនាងឈុន ចាន់ស្រីឡា ជាអ្នកអាន និងជាអ្នកវិភាគព័ត៌មាន ដៃគូរបស់ លោកមាស រិទ្ធី ដែលទើបបាត់ មុខពីកញ្ចក់ទូរទស្សន៍ ត្រូវខាងហង្សមាស បណ្ដេញចេញ បានធ្វើឱ្យមានការ ចាប់អារម្មណ៍គួរសម នៅលើបណ្ដាញ ហ្វេសប៊ុក នាប៉ុន្មានថ្ងៃចុងក្រោយ ។
ដំណឹងនេះ ក៏ធ្វើឱ្យសាមីខ្លួនប្រតិកម្មដល់កំដៅ១០០អង្សារផងដែរជាមួយ នឹងការចេញ មុខបញ្ជាក់ការពិត ។ ក្នុងសម្តីម៉ឺងម៉ាត់ ហាក់សម្តែង ចេញនូវអារម្មណ៍ ខឹងសម្បារចំពោះ ការលើកឡើង អ្នកនាងឈុន ចាន់ស្រីឡា បាននិយាយថា ការបាត់មុខ របស់អ្នកនាងចេញពី ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីព័ត៌មាន ពេលព្រឹកជា មួយលោកមាស រិទ្ធី មិនមែនជាការ បណ្ដេញចេញដូចការ ចុះផ្សាយនោះទេ គឺដោយសារតែ ហេតុផលផ្ទាល់ ខ្លួន តម្រូវឲ្យអ្នកនាងដាក់ ពាក្យលាឈប់ ប៉ុណ្ណោះ ។
អ្នកនាងសម្រេចចិត្តបញ្ចប់កុងត្រាការងារ ក្រោយពីបានដំណើរការ ក្រុមហ៊ុន ផ្ទាល់ខ្លួនឈ្មោះ Sreyla Media ដែលជាក្រុមហ៊ុន ផលិតកុន ផលិតស្ពត និងទទួលថត រូបភាពមុន ថ្ងៃអាពាហ៍ពិពាហ៍ (Pre-wedding) កាលពី ចុងខែកុម្ភៈ ក្នុងឆ្នាំ២០១៥។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!