ចាប់​បាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នៅ​ ស្រុក​ម៉ាឡៃ​ ៣នាក់ ម្នាក់​ទៀត រត់​គេចខ្លួន

 
 

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ កណ្តាល​ព្រហ្មទណ្ឌ​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ​ស៊ិ​ន ណា​រ៉ា​ក់ នាយការិយាល័យ​ កណ្តាល​ព្រហ្មទណ្ឌ​ស្តីទី និង​លោក​វរសេនីយ៍ ត្រី​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កំរិត​ ធ្ងន់បាន​សហការ​ ជាមួយ​កម្លាំង​ នគរបាល​ស្រុក​ម៉ា​ឡៃ​ និង​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ចុះ​ប្រតិបត្តិការ ​បង្ក្រាប​មុខសញ្ញា​ចោរ ប្លន់​ប្រដាប់​អាវុធ បាន​ជា​​បន្ត បន្ទាប់ ចំនួន​៣នាក់​ នៅ​ស្រុក​ម៉ា​ឡៃ​។

​លោក​វរសេនីយ៍ត្រី​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​ កំរិត​ធ្ងន់ បាន​រៀបរាប់​ថា​​ ​នៅ​វេលា​ម៉ោង​៤​ និង​៣០​នាទី​ រសៀល ​ថ្ងៃ​ទី​០៧ ​កក្កដា​ ​​២០១៥ មាន​ករណី​ក្មេង​ ស្ទាវ​ចំនួន​២​ ក្រុមបាន​ធ្វើ​ សកម្ម​ភា​ព​វាយតប់​គ្នា ក្រោយ​ពី​ទទួល​ បាន​ព័ត៌មាន​នៅ​ ចំណុច​ទួល​ម្កាក់ ស្ថិត​ក្នុង​ ភូមិប​ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ តា​គង់ បាន​ចេញ​ ប្រតិបត្តិការ។

ពេល​​​ទៅ​ដល់​ចំណុច​ទួល​ម្កាក់​ស្រាប់តែ​លេចមុខ​ជន​៣​នាក់ ដោយ​មិនដឹង​ថា​ ជា​សមត្ថកិច្ច​ ឬយ៉ាង​ណា​ទេ ព្រោះ​ស្លៀកពាក់​ស៊ី​វី​ល ពួក​គេ​បាន​ធ្វើ​ សកម្មភាព​ស្ទាក់​ និង​យក​ដុំ​ថ្ម​គប់ក្នុង​ គោលបំណង​ ប្លន់​យក​ម៉ូតូ ពេល​នោះ​មាន​កម្លាំង​នគរបាល​ បាន​ជិះ​ម៉ូតូ​ ១​គ្រឿង​ទៀត​មក​ ពីក្រោយ​ក៏​ភ្ជង់​ ទៅ​ជន​ទាំង​៣​នាក់ តែ​២​នាក់​ បាន​រត់​រួច និង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ភ្ជង់​ចាប់​បាន​ ឈ្មោះ​ពៅ  រចនា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ ភូមិ​កូប​តូច ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ តែដេក​ស្នាក់​នៅ​ ភ្ជួរ​ចម្ការ​នៅ​ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ នាំ​យក​មក​សួរ នាំនៅ​ប៉ុស្តិ៍​ រដ្ឋបាល​តា​គង់ ។

​ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ហៅ​ឈ្មោះចឺ​យ ច្រិ​ប និង​ប្តី​ ឈ្មោះ​កេ​ន សៅ នៅ​ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ជា​ជន​រង​គ្រោះ​ ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ កាលពី​យប់​ថ្ងៃ​ទី​២៨​ មិថុនា  ២០១៥ មក​មើល​ ទើប​ជន​រង​គ្រោះ​ទាំង​ ២​នាក់​ប្តី​ប្រពន្ធ​ដឹងថា ​ជន​ឈ្មោះ​ពៅ រចនា គឺជា​ក្រុម​ចោរ ប្លន់​ផ្ទះ​របស់​គាត់ ដោយ​ពួក​គាត់​ បាន​ស្គាល់​មុខ​-​សក់​ និង​មាន​សក្តិ​ដៃ ចំណែកឯ​ជន សង្ស័យ​ឈ្មោះ​ពៅ  រចនា គេ​បាន​សារភាព​ ពី​ទ​ង្វើ​របស់​ គេថា ​ពិតជា​បាន​ធ្វើ​សកម្មភាព​ ចូលរួម​ប្លន់​យក​ ទ្រព្យសម្បត្តិ​របស់​ ជន​រង​គ្រោះ​២​ នាក់​ប្តី​ប្រពន្ធ​នេះ​ ពិតប្រាកដ​មែន ដោយ​ពួក​គេ​មាន​គ្នីគ្នា​ចំនួន​ ៤នាក់ ប្រដាប់​ដោយ​អាវុធ​ ធុន AK ១​ដើម​-​អាវុធ​ខ្លី​១​ដើម​ និង​ ដំបង​ឈើ​១​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​ទទួល​បាន​នូវ​បទ បញ្ជា​ពី​លោក​ ឧត្តមសេនីយ៍ត្រី អាត់  ខែ​ម ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ ​និង​មានការ​ សម្របសម្រួល​ ពី​លោក​ផា​ន់ វណ្ណ​រ័​ត្ន ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ត បន្ទាយ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ ទី​០៨​​កក្កដា ២០១៥ លោក ​និង​លោក​ វរសេនីយ៍ទោ​ស៊ិ​ន ណា​រ៉ា​ក់ នាយការិយាល័យ​ កណ្តាល​ព្រហ្មទណ្ឌ​ស្តីទី បាន​ដឹកនាំ​កម្លាំង​ ជំនាញ សហការ​ជាមួយ​ កម្លាំង​នគរបាល​ ស្រក​ម៉ា​ឡៃ ចុះ​ប្រតិបត្តិការ​ ស្រាវជ្រាវ​ និង​ចាប់​ឃាត់ខ្លួន​ បក្សពួក​គេ​បាន​ ម្នាក់​ឈ្មោះ​ឃន់ វឿ​យ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ព្រមទាំង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ ចូលរួម​ក្នុង​ អំពើ​ប្លន់​នោះ​ដែរ​។​

ក្រោយ​ពី​ទ​ទួ​បាន​ចម្លើយ​សារភាព​ពី​ឈ្មោះ​ឃន់ វឿ​យ និង​ដោយ​មាន​បទបញ្ជា​ពី​ លោក​ឧត្តម​ សេនី​យ័​ត្រី​អាត់  ខែ​ម ស្នងការ​ នគរបាល​ខេត្ត ​និង​កា​រស​ម្រ​ សម្រួលពី​លោក ផា​ន់ វណ្ណរ​ត្ន័ ព្រះរាជអាជ្ញា​ ខេត្តបន្ទាយ​មាន​ជ័យ​ និង​មានការ​នុ​ញ្ញាត​ឲ្យ​ពន្លាត​ ដែនដី​ពី លោក​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង ​រួម​ទាំង​មាន​ កិច្ចសហការ​ ពី​កម្លាំង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ្រៃ​ស៉​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្នុង​ការ​តាម​ ប្រ​មា​ញ់​ចាប់​ជន សង្ស័យ​ក្នុងភូមិ​ សាស្ត្រ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ កក្កដា ​២០១៥  លោក​ និង​លោកនាយ​ ការិយាល័យ​ កណ្តាល​ស្តីទី កម្លាំង​ជំនាញ សហការ​ជាមួយ​ កម្លាំង​នគរបាល​ ស្រុក​ម៉ា​ឡៃ បាន​​ចាប់​ឃាត់ខ្លួន​ ជនសង្ស័យ​ ម្នាក់​ទៀត ឈ្មោះ​ឆ​យ  សុខ​គា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ចំការ​តា​ប៊ុ​ន ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

តាម​ចម្លើយ​សារភាព​ គឺ​ឈ្មោះឆយ សុខ​គា ​ជា​អ្នក​ទូរស័ព្ទ​ហៅ​ឈ្មោះ​ពៅ រចនា​,​ ឈ្មោះ​ឃន់  វឿ​យ ​និង​ម្នាក់​ទៀតរត់គេច​ខ្លួន មក​ដាក់​ផែនការ ​រៀបចំ​ប្លន់​ផ្ទះ​ជន​ រង​គ្រោះ​ឈ្មោះ​ចឺ​យ ច្រិ​ប ​និង​ឈ្ម​កេ​ន សៅ ពិតប្រាកដ​មែន​។
    ​
គួរ​បញ្ជាក់​ថា​ ទ្រព្យសម្បត្តិ​ដែល​ក្រុម​ក​ចោរប្លន់​បាន​មាន​​ខ្សែ​.​ក ប្លា​ទី​ន​ទម្ងន់​ ៤​ជី​ ចំនួន​២​ខ្សែ​,​ ចិញ្ចៀន​១​វង់​តម្លៃ​១​ម៉ឺន​បាត​, ប្រាក់​ថៃ​ចំនួន​ ៣​ម៉ឺន​បាត​ និង​ប្រាក់​ខ្មែរ​ ប្រហែលជា​ ២០​ម៉ឺន​រៀល ​​៕ ​


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម