ពលរដ្ឋ​ថៃ​៩ស្រុក ក្នុង​ខេត្ត​ស្រះ​កែវ ផ្អើលស្នូរ​ផ្ទុះ​លើ​មេឃ ​អាជ្ញា​ធរ​ថៃ​ថាជា​អាចម៍ផ្កាយ

 
 

ខេត្ត​បន្ទាយ​មាន​ជ័​យ ៖ តាម​ប្រភព​ពី​ទូរទស្សន៍ ​ប៉ុស្តិ៍​លេខ៣​ថៃ ​បាន​ផ្សាយ​ថា កាល​ពី​ល្ងាច​ ថ្ងៃទី​៩ កក្កដា ​អាចម៍​ផ្កាយ​ខ្នាត​តូចមួយ​គ្រាប់​​បាន​ផ្ទុះឡើង​លាន់ស្នូរ​ដូច​គ្រាប់​ M16នៅ​​លើ​មេឃ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ ដល់​ប្រជា​ពលរដ្ឋ​ថៃ​ចំនួន​៩​ ស្រុក​ក្នុង​ខេត្ត​ស្រះ​កែវ​​​ ​​។

​​​​​រូបភាពនៃ​អាចម៍​ផ្កាយ​ ធ្លាក់​នោះ​ត្រូវ​បាន ​ទូរ​ទស្សន៍​ប៉ុស្តិ៍​ លេខ​៣​ថៃ​យក​មក​ពី​​ Facebook របស់​​ប្រជាពលរដ្ឋ​​ថៃ​ម្នាក់​ឈ្មោះ បង នួ​ត ភាសារ​ថៃ ភី នួ​ត ​រស់នៅ​ខេត្ត​ស្រះ​កែវ ដែល​ថតរូប​ភាព​បាន​ នៅ​ពេល​ឮ​ស្នូរ​ផ្ទុះ​លើ​មេឃ​​។

ពាក់ព័ន្ធ​​ស្នូរ​ផ្ទុះ​លើ​មេឃ​នេះ ​អ្នក​យក​ព័ត៌មាន​ថៃ​បាន​ សួរនាំ​ទៅ​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ឱ្យ​ដឹង​ថា ស្នូរ​ផ្ទុះ​​​នេះ​មិន​មាន​អ្នក​ណាម្នាក់​​បាញ់​គ្រាប់​ទេ តាម​ការ​ស្រាវជ្រាវ​ គឺជា​អាចម៍ផ្កាយ​ខ្នាត​ តូច​​​ធ្លាក់​មក​ប៉ះ​ខ្យល់ ​បណ្តាលឱ្យ​ផ្ទុះ​លាន់​ឡើង នៅ​​កម្ពស់​ប្រមាណ ​៣០​ទៅ​៤០​គីឡូម៉ែត្រ ​ហើយ​ដុំ​អាចម៍ផ្កាយ​ នោះ​ធ្លាក់​ចូល​ព្រៃ ​ឧទ្យាន​ប៉ា​ង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះ​កែវ​ ។

ពេល​នេះមន្ត្រី​ជំនាញ ​ប្រទេស​ថៃ​កំពុង​រុក​រក ​អាចម៍​ផ្កាយ​ដែល​ធ្លាក់​នោះ​​​៕​




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម