ឧកញ៉ា អ៊ុត ធី​ ជាឪពុក កញ្ញា សាសា បដិសេធ លើរឿង ៤ម៉ឺនដុល្លារ និង ១លាន ដុល្លារ

 
 

ភ្នំពេញ៖ កាលពីថ្ងៃទី ០៨ ខែកក្កដា មុននេះ រឿងរ៉ាវ ដ៏រំជើបរំជួល ដែលអតីត ពិធីការនី CTN សាសា ត្រូវ​ឧក​ញ៉ា​មាន ទ្រព្យ​ម្នាក់​វាយ​ទាត់​ ធាក់​យ៉ាង​ចាស់ដៃ ផ្អើល​ពេញ បណ្ដាញសង្គមហ្វេសប៊ុក នោះ បានក្លាយជា ប្រធានបទដ៏ក្ដៅគគុក មកដល់ពេលនេះ។

ក៏ដូចជា កាលពីម្សិលមិញនេះ មានព័ត៌មានលេចផ្សាយថា កញ្ញា សាសា មិនព្រមទទួលសំណង ៤ម៉ឺនដុល្លារ ពី ឧកញ៉ា សុខ ប៊ុន នោះទេ និងមានលេចលឺ បន្ថែមថា កញ្ញា ប្ដឹងទាមទារ ប្រាក់សំណង ១លាន ដុល្លារអាមេរិក ខណៈដែលនាពេលនេះ នាងបានចេញទៅ ក្រៅប្រទេស ដើម្បី ធ្វើការ ព្យាបាល មុខរបួសនោះ។ យ៉ាងណាមិញ នេះបើតាម គេហទំព័រ ភ្នំពេញប៉ុស្ដន៍ ដែលបានចុះ ផ្សាយកាល ពីម្សិលមិញ ដូចគ្នា បានបង្ហាញឲ្យដឹងថា ឪពុកបង្កើតរបស់ កញ្ញា សាសា ដែលមានឈ្មោះថា លោក​ឧកញ៉ា អ៊ុត ធី​ បានបដិសេធ ទាំងស្រុង ទៅលើ ពាក្យ ចចាមអារ៉ាម ខាងលើនេះ ដែលគាត់បាន បដិសេធថា  "ក្នុង​ពាក្យបណ្តឹង​ ដាក់​ប្តឹង​លោក សុខ ប៊ុន រឿង​ប្រើ​ ហិង្សា​លើ​កូនស្រី​ខ្ញុំ អតីត​ពិធីការិនី កញ្ញា សាសា កាលពី​រាត្រី​ថ្ងៃ​ទី ២ ខែ​កក្កដា នោះ ខ្ញុំ​មិន​បាន​ទាមទារ​ សំណង​ហើយ​ ក៏​គ្មាន​ដាក់​ថា​ យក​មួយ​លាន​ដុល្លារ​នោះ​ ដែរ គ្មាន​ទេ " ។ ខណៈដែល គេហទំព័រវិទ្យុអាស៊ីសេរី​ ក៏ ទទួល ការបដិសេធមួយនេះ ពី ឪពុកសាសា ដូចគ្នា។

ជាមួយគ្នានេះដែរ កញ្ញា សាសា ដែលមានឈ្មោះពិត ឯក សុជាតា ក៏បានបង្ហោះសារ ជាមួយនឹង រូបភាពក្រៀមក្រំ តាមគណីយ ហ្វេសប៊ុក របស់នាង ពីប្រទេសថៃ ផងដែរ ដែលថា៖ គ្រួសារខ្ញុំមិនដែលនិយាយ រឿងលុយ រឺសំណងអ្វីនៅឡេីយទេ ទោះជាប៉ុន្មានលានក៏ដោយ សូមអោយចេញមុខ ដោះស្រាយចំពោះ មុខច្បាប់ ! ៕


ដោយ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម