ខ្ចីដាវពីមិត្តភក្កិ តាមរកគូទំនាស់ សងសឹក ប្រទះនឹងកម្លាំង ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរស៣នាក់ត្រូវ បានកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌទួលគោក ដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរ ឃាត់ខ្លួនកាលពីវេលា ម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៨ កក្កដា ២០១៥ នៅចំណុចផ្លូវឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ពីបទកាន់អាវុធដោយ គ្មានការអនុញ្ញាត (ដាវកែច្នៃ)។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ យី យាន ហៅ យាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅ គុយទាវនៅមុខគីរីរម្យ ស្នាក់នៅផ្ទះជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន ជាម្ចាស់ដាវ, ២-ឈ្មោះ សន ទីភេទប្រុស អាយុ១៨ឆ្នាំ មុខ របរចុងភៅគុយទាវ ស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន និង៣-ឈ្មោះ សុត ទុងសា ហៅសា ភេទប្រុស អាយុ១៩ឆ្នាំ ជាចុងភៅគុយទាវ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ សន្សំកុសល្ស១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមការសារភាពពីឈ្មោះ យី យាន បានឱ្យដឹងថា ដាវនោះ ខ្លួនខ្ចីពីមិត្តភក្កិដាក់ តាមខ្លួនដើម្បីការពារខ្លួន និងតាមគូទំនាស់ដែលបាន វាយរូបគេកាល ពីថ្ងៃទី៨ កក្កដា កន្លងមក។ នៅពេលជិះតាមរក ក៏ប្រទះនឹងកម្លាំងសម្ថកិច្ច ឃាត់ខ្លួនតែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!