ឆ្កែព្រុស គោផ្អើល រត់បុកកង់មុខម៉ូតូ ដួលរងរបួស ធ្ងន់ម្នាក់
ខេត្តប៉ៃលិន ៖ បុរសម្នាក់ជាបុគ្គលិក កាស៊ីណូផ្នែកអនាម័យ បានរងរបួសធ្ងន់ ប្រេះឆ្អឹងស្មា ផ្នែកខាងឆ្វេង រយះក្បាល ជង្គង់ទាំងសងខាង ត្រូវក្រុមគ្រួសារដឹក តាមរថយន្តឈ្នួលយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត ខណៈជិះម៉ូតូដឹកកូនស្រី ទៅសាលារៀន លុះត្រឡប់មកវិញជិតដល់ផ្ទះ ស្រាប់តែមានសត្វគោ ជំទង់១ក្បាលផ្អើលសត្វឆ្កែដេញព្រុស រត់បុកចំកង់មុខពេញទំហឹង ដួលប្រាវបោកនឹង ផ្លូវថ្នល់សន្លប់តែម្តង ។
ហេតុការណ៍សត្វគោផ្អើល រត់បុកម៉ូតូដួលរបួសធ្ងន់នេះបាន កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចអូរកម្មករ ចំងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះភិន វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយកន្លែងនៅភូមិផ្សារព្រំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីស្ត្រី ជាប្រពន្ធជនរងគ្រោះ ឈ្មោះវ៉ន ឆៃ អាយុ៣៣ឆ្នាំ បានឱ្យដឹងថា មុនពេល កើតហេតុប្តីរបស់គាត់បាន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ដឹកកូនស្រីឈ្មោះសុខ ស្រីកា អាយុ១២ឆ្នាំ ទៅសាលារៀនឯកជនមួយកន្លែងក្នុងភូមិផ្សារព្រំ ក្នុងទិសដៅពីជើងទៅត្បូង ខណៈកំពុងតែជិះម៉ូតូត្រឡប់មកផ្ទះវិញ ជិតដល់ផ្ទះទៅហើយ ក៏ឮសំឡេងឆ្កែ២-៣ក្បាល ដេញព្រុសសត្វគោ២ក្បាល ដែលកំពុងស៊ីស្មៅក្នុងព្រៃ បណ្តាលឱ្យសត្វគោជំទង់១ក្បាលផ្អើលស្ទុះរត់យ៉ាងលឿន បោលទៅបុកប៉ះចំកង់ម៉ូតូ ផ្នែកខាងមុខ បណ្តាលឱ្យដួលប្រាវរងរបួស សន្លប់នៅនឹងកន្លែងតែម្តង ។
ប្រភពបន្តទៀតថា ពេលនោះមានអ្នកជិតខាងឃើញ ក៏ទៅប្រាប់គាត់ឱ្យប្រញាប់រករថយន្ត ឈ្នួលដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។ ចំណែកម្ចាស់គោ គាត់ស្គាល់ឈ្មោះហើយ ថែមទាំងបានប្រាប់ឱ្យចេញសងលុយកាក់ មួយចំនួនថ្លៃព្យាបាលរបួស តែហាក់ដូចជាមិនអើពើ និងយកចិត្តទុកដាក់នោះឡើយ ។
តែទោះបីជាយ៉ាងណា គាត់រង់ចាំដល់ពេលប្តីដឹងខ្លួន ឡើងវិញនឹងទៅប្រាប់ម្ចាស់ គេម្តងទៀត ហើយក៏មិនចង់ប្តឹងផ្តល់អ្វីដែរ ព្រោះជាអ្នកជិតខាងនឹងគ្នា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!