សល់១ ថ្ងៃនេះទៀត ពានរង្វាន់បាល់ទះ LEO Cup 2015 នឹងដល់វគ្គខ្វែង រកម្ចាស់ប្រាក់រង្វាន់ ១២ លានរៀលហើយ
ភ្នំពេញ៖ ការប្រកួតបាល់ទះ ថ្នាក់ជាតិ ពានរង្វាន់សម្ដេច ហ៊ុន សែន និងពានរង្វាន់ LEO Cup National Volleyball 2015 ជុំផ្ដាច់ព្រ័ត្រ កាន់តែកៀកការប្រកួតខ្វែង ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្តហើយ គិតត្រឹមការប្រកួត ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។
ការប្រកួតក្របខ័ណ្ឌ B កំពុងប្រកួតដើម្បីរើស យក២ក្រុម គឺក្រុមលេខ១ និងលេខ ២ ដើម្បីទៅធ្វើការប្រកួតបន្តជាមួយក្រុម ខ្លាំង៦ផ្សេងទៀត នៅក្របខណ្ឌ A មាន ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កងពលតូចលេខ៣១ ការពារឆ្នេរ, សហភាពសហព័ន្ធយុវជនកម្ពុជាព្រៃវែង, សាលាខេត្តកំពង់ចាម, កងពលអន្តរាគម៍លេខ៣ ខេត្តព្រះវិហារ ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ។ ជាលទ្ធផលនៅម្សិលមិញគឺ៖
- គូទី១៖ សាលាស្រុកបាធាយ ឈ្នះ ក្រុមការងារខេត្តកំពត ៣ ទល់នឹង ០ (២៧ - ២៥, ២៥ - ២២, ២៩ - ២៧)
- គូទី២៖ បញ្ជាការដ្ឋានអង្គរក្ស A បានបន្តជ័យជំនះយកឈ្នះ វិទ្យាល័យ ស្មាច់ដែង ៣ ទល់នឹង ០ (២៥ - ១៤, ២៥ - ២១, ២៥ - ១៥)
- គូទី៣៖ កងពលតូចអន្តរាគមន៍លេខ៧ បានយកឈ្នះ ស្នងការនគរបាល ខេត្តកំពង់ចាម ក្នុងលទ្ធផល ៣ សិត ទល់នឹង ១ ( ១៨ - ២៥, ២៥ - ២៣, ២៧ - ២៥, ២៥ - ១៧)
- គូទី៤៖ បញ្ជាការដ្ឋាន អង្គរក្ស B បាន យកឈ្នះយុវជនបុរី១០០ ខ្នង ៣ ទល់នឹង ០ (២៥ - ១៥, ២៥ - ២០, ២៥ - ២១)។
ដោយឡែកនៅរសៀលនេះ ចាប់ពីម៉ោង ២រសៀលតទៅ ក៏មានការប្រកួតចំនួន ៤គូ ផងដែរគឺ៖
- ម៉ោង ២ ៖ សហភាពសហព័ន្ធយុវជនខេត្តខេត្តបាត់ដំបង ត្រូវប៉ះជាមួយនឹង វិទ្យាល័យ ស្មាច់ដែង
- ម៉ោង ៣ ៖ សាលាស្រុកបាធាយ ត្រូវប៉ះជាមួយនឹង បញ្ជាការដ្ឋានអង្គរក្ស A
- ម៉ោង ៤ ៖ សាកលវិទ្យាល័យ អង្គរ ត្រូវប៉ះជាមួយនឹង យុវជនបុរី១០០ខ្នង
- ម៉ោង ៥ ៖ កងពលតូចអន្តរាគមន៍លេខ ៧ ត្រូវប៉ះជាមួយនឹង បញ្ជាការដ្ឋានអង្គរក្ស B។
ដូច្នេះសូមប្រិយមិត្ត និយមទស្សនាការប្រកួតបាល់ទះ ចូលរួមទស្សនាឲ្យបានច្រើនកុះករ។ សំបុត្រមានដាក់លក់នៅច្រកចូល វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងតំលៃ ២,០០០ រៀល និងអាចប្តូរយកស្រាបៀរលីអូ បានមួយកំប៉ុងភ្លាមៗ៕
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!