សន្តិសុខក្លឹប fun club ចោទបុរស ម្នាក់ថា បម្រុុងដកកាំភ្លើងខ្លី បាញ់ក្រោយប្រតាយប្រតប់ គ្នាមួយសន្ទុះ

 
 

ភ្នំពេញៈ នៅវេលាម៉ោង៨នាទី យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ មុខក្លឹប fun club តាមបណ្តោយផ្លូវ វេងស្រេង ក្នុងភូមិជ្រៃកោងបសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអំពើហិង្សាមួយបាន កើតឡើង រវាងបុរសម្នាក់ និងសន្តិសុខក្លឹបខាងលើ រហូតដល់សន្តិសុខក្លឹបបានចោទបុរសនោះ ថាបានដក កាំភ្លើងខ្លីបម្រុងបាញ់គាត់។

បើតាមសំដីប្អនស្រីរបស់បុរសដែលមានកាំភ្លើងបានប្រាប់ថា កាលពីប៉ុន្មានថ្ងៃមុន ឪពុករបស់បុរសនោះ មាន កាំភ្លើង ហើយបានឈ្លោះ ជាមួយយាយម្នាក់ ជាអ្នកលក់បរបរ នៅមុខក្លឹបរួចម្តងទៅហើយ រហូតមក ដល់ថ្ងៃទី៨ ខែកក្កដានេះ កូនរបស់គាត់ឈ្មោះសំរឹត សុខសាន្ត ដែល ជាអង្គរក្ស បានមកសួរ យាយដែលលក់បរបរថា មិចបានជាយាយតែងតែបោះសំរាមនិងជះទឹកស្អុយមកខាងមុខផ្ទះខ្ញុំចឹង។ ក្រោយមកក៏មានកាប្រកែកគ្នា នៅមុកក្លឹប fun club បន្ទាប់ពីប្រកែកគ្នា ខាងសន្តិសុខក្លឹបបានចេញ មកជួយខាងយាយលក់បបរ (ដោយយាយ លក់បបរ ជាបងប្អូនម្ចាស់ក្លឹប) ក៏មានការប្រតាយគ្នា រវាងសន្តិសុខក្លឹប នឹង បុរសជាអង្ករក្សនោះ វាសដៃទៅប៉ះ កាំភ្លើង របស់អង្ករក្ស នៅចង្កេះ ខាង សន្តិសុខក្លឹប បានចោទថា បុរសជាអង្គរក្សនោះ ដកកាំរកបាញ់គាត់។

បន្ទាប់មកបានខាងមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅឃាត់ខ្លួន បុរសជាអង្គរក្សនោះ មកសួរនាំនៅប៉ុស្តិ៍ សួរ ហើយបានបញ្ចួនបុរសជាជនសង្ស័យ ទៅប៉េអឹមក្រុងបន្តទៀត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម