គូស្នេហ៍ ឆ្លងវេហាហ៍ ចង់ដោះដៃពីនី មុនីនាថ
រាជធានីភ្នំពេញ ៖ កញ្ញានី មុនីនាថ បានភ្ជាប់ចំណងស្នេហ៍ ជាមួយបុរសអាណិកជននៅអាមេរិក គឺលោកសូឡា ជាអ្នកជំនួញគ្រឿងសមុទ្រ ។ លើសពីនេះ លេចចឮដំណឹងថា ពួកគេបានភ្ជាប់ពាក្យ ជាមួយគ្នារួចហើយ ។ ទោះជាយ៉ាងណាក្តីបច្ចុប្បន្ន ចំណងស្នេហ៍នេះកំពុងតែរង្គោះរង្គើ ។
កាលពី អំឡុងពេលគូស្នេហ៍របស់នី មុនីនាថ មកលេងស្រុកខ្មែរ នាងបានបណ្តើរគ្នា យ៉ាងល្អូកល្អិនចូលរួមពិធីកាត់ចំណងដៃ អាពាហ៍ពិពាហ៍របស់នាងឆៃលី ដាឡែន បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីក្រសែភ្នែកទាំងអ្នកសិល្បៈទាំងមហាជនទូទៅ ។
ទោះបីការងារសិល្បៈ ទទួលបានជោគជ័យ តែបើគិតទៅលើរឿងស្នេហាវិញ នី មុនីនាថ ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ ព្រោះតែពេលនេះលេចឮថា ចំណងស្នេហ៍ថ្មីនោះកំពុងរង្គោះរង្គើ ។ កាលពីពេល ថ្មីៗនេះមានគេទម្លាយឱ្យដឹងថា ភាគីខាងប្រុសហាក់ ចង់ផ្តាច់ការទាក់ទងជាមួយនី មុន្នីនាថ ។
តារាដែលផ្តើមឱ្យ មហាជនចាប់អារម្មណ៍តាមរយៈ ខ្សែវីដេអូភាគរឿង «ផ្កាក្នុងផ្កា» រូបនេះ កំពុងខ្វល់ចិត្ត ដ្បិតគូ ស្នេហ៍ថ្មីរបស់ នាងចាប់ផ្តើមអស់អារម្មណ៍ស្នេហ៍ បន្តិចម្តងៗ ដោយមិនមាន មូលហេតុច្បាស់លាស់ ។ ការលើកឡើងនេះនៅមិនទាន់មាន ការលាងជម្រះពី នី មុនីនាថនៅឡើយទេ ។
អ្នកស្និទ្ធនឹងនី មុនីនាថ លើកឡើងថា នាងនី មុនីនាថ ចង់ដើរតាមគន្លង របស់មិត្តភក្តិ គឺនាងសារ៉ាយ សក្ខណា ដែលបានស្វាមី ទៅរស់នៅអាមេរិក ប៉ុន្តែទំនងមិនអាចដូចទេ ព្រោះភ័ព្វសំណាងខុសគ្នា ។ ស្នេហារបស់មុនីនាថ មិនអាចសម្រេច តាមបំណងព្រោះតែ ប្រឈមនឹងឧបសគ្គ ខណៈបុរសជាគូស្នេហ៍ ឆ្លងវេហាស៍នោះចង់ដោះដៃចេញពីនាង ។ ស្នេហាថ្មីនេះបើចេះតែអូសបន្លាយ បញ្ហាបែបនេះតទៅទៀតអាច នឹងចែកផ្លូវគ្នាដើរទាំងស្រុងនាពេលដ៏ខ្លីខាងមុខ ។
ចំណងស្នេហ៍រង្គោះរង្គើរបស់នី មុនីនាថ នេះ គ្រាន់តែជាការលើកឡើង របស់អ្នកជិតដិតប៉ុណ្ណោះ ដូច្នេះមិនប្រាកដប្រជាទេ ។ នៅលើកញ្ញានី មុនីនាថផ្ទាល់ ទើបអាចបញ្ជាក់ថាវាពិត ឬមិនពិត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!