ព័ត៌មានបន្ថែម ៖ កុងតឺន័របុកម៉ូតូ នៅផ្លូវណតប្រ៊ីត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ឯបុរសម្នាក់ទៀតបាន រងរបួសធ្ងន់បាក់ជើងម្ខាង ដោយសារ រថយន្តកុងតឺន័របុកហើយកិនពី លើកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៨ កក្កដា ២០១៥ នៅតាមផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពនៅកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះលុយ គឹមសុង ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯជនរងគ្រោះដែលបាក់ជើងម្ខាងមានឈ្មោះ ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលរថយន្តដូចគ្នា ។
ប្រភពពីកន្លែង កើតហេតុបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេ ឃើញរថយន្តកុងតឺន័រ ដឹកឥដ្ឋការ៉ូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-9016 បើកបរពីជើងទៅត្បូង តាមបណ្តោយផ្លូវណតប្រ៊ីត លុះមកដល់មុខ រោងចក្រកាត់ដេរសម្លៀកបំពាក់ ជិន វីន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបុកម៉ូតូ១គ្រឿង ម៉ាក CUB ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1285 ជិះគ្នា២នាក់ យ៉ាងពេញទំហឹង ម៉ូតូនោះក៏ដួល ហើយកុងតឺន័រក៏កិនពីលើ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯបុរសម្នាក់ទៀត រងរបួសធ្ងន់ បាក់ជើងម្ខាង ។
បន្ទាប់ពីបុកហើយ រថយន្តកុងតឺន័រនោះក៏បន្ថែមល្បឿនដើម្បី បើកគេចខ្លួន ក៏ទៅប៉ះជាមួយម៉ូតូ១ គ្រឿងទៀតម៉ាក CD ជិះគ្នា២នាក់ បណ្តាលឱ្យម៉ូតូដួលនៅ គុម្ពោធព្រៃខាងមុខចម្ងាយ ប្រមាណជា២០ម៉ែត្រ ។ ចំណែកអ្នកជិះម៉ូតូទាំង២នាក់រងរបួសស្រាល ក៏លើកម៉ូតូជិះទៅពេទ្យ ដោយខ្លួនឯងបាត់ទៅ ។ ភ្លាមៗនោះអ្នកបើកបររថយន្ត កុងតឺន័រក៏បើកទ្វាររត់គេចខ្លួន បាត់ស្រមោលតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!