បុគ្គលិកអង្គការពន្លឺ អមតៈជំពាក់ បំណុល ធនាគារវ័ន្ដក ប្រឌិតរឿងប្លន់ ត្រូវជាប់ខ្នោះ

 
 

ត្បូងឃ្មុំ ៖ បុគ្គលិកអង្គការពន្លឺអមតៈស្ថិត នៅភូមិត្រញំងថ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បានប្រឌិត រឿងចោរប្លន់លុយ អង្គការរបស់ខ្លួននៅចំណុចផ្លូវលំក្នុងចំការ កៅស៊ូតាប៉ាវ ក្នុងភូមិសមរម្យ ធ្វើឱ្យសមត្ថកិច្ចចុះ ទៅជួយអន្ដរាគមន៍ភ្លាមៗ កាលពីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្ដែធាតុពិត ជននេះបានប្រឌិតរឿង ព្រោះតែ យកលុយ អង្គការទៅបង់ការប្រាក់របស់ធនាគារនិង ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ដែលខ្លួនជំពាក់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដត្បូងឃ្មុំ បានបញ្ជាក់ថា តាម ដំណើររឿង ជនសង្ស័យអេង កុសល ដែល ប្រឌិត រឿងថាមានចោរប្លន់លុយ១០.២០០. ០០០រៀល ខណៈដែលដឹកយកលុយទាំង នេះមក កាន់ ទីស្នាក់ការនោះ គឺខ្លួនជាបន្លំ យកលុយទាំងនេះទៅដោះស្រាយបំណុល ធនាគារអេស៊ីលីដា ធនាគារអេអឹឹមខេ និង អង្គការ មួយចំនួនទៀត តាំងពីខ្លួនមិនទាន់ ចូល បម្រើការងារនៅអង្គការមតៈមកម្ល៉េះ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ប្រាប់ថា ខ្លួនមុនពេលចូលបម្រើការងារនៅ អង្គការអមតៈ ធ្លាប់បាន ជំពាក់លុយធនាគារ អេស៊ីលីដា ៤០០០ដុល្លារ ចំពោះអ្នកចងការ លុយឯកជន នៅភូមិអំពិលទ្វារ ឃុំសំពង ជ័យ ១៥០០០ដុល្លារ ជំពាក់គ្រឹៈស្ថានមីក្រូ ហិរញ្ញវត្ថុ អេអឹមខេ ២លានរៀល ជំពាក់ លុយមីក្រូហិរញ្ញវត្ថុ វីស៊ិនហ្វាន់ ១លាន២ សែនរៀល ដែលលុយទាំងនេះ ខ្លួន យកទៅ បង្វិលចុះឡើង ខ្លះសម្រាប់ព្យាបាលកូនមួយ ចំណែកទៀត ទិញម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ និងមួយផ្នែកទៀត ចំណាយលើ ការហូបចុក ដូច្នេះមួយខែៗ ត្រូវបង់លុយថ្លៃ ការ អស់ជាច្រើន ទើបមានគំនិតប្រឌិតរឿង បែបនេះតែម្ដងទៅ ។

ជនសង្ស័យបានបន្ដថា ដើម្បីដោះស្រាយ ការបង់បំណុលថ្លៃការ ខ្លួនក៏ធ្វើឯកសារយក ប្រាក់ពីអង្គការពន្លឺអមតៈ ដោយផ្ដិតមេដៃ ក្លែងបន្លំជំនួសអតិថិជន ប្រហែល២៥ទៅ ២៦នាក់ ដោយក្នុងម្នាក់មានទឹកប្រាក់ចាប់ពី ៤០ម៉ឺន ទៅ៥០ម៉ឺនរៀល ដូច្នេះគ្មានលុយត្រូវ សងអង្គការវិញ ទើបប្រឌិតរឿងចោរប្លន់តែម្ដង ។

ក្រោយពីទទួលបានព័ត៌មាននេះ ស្នងការ នគរបាលខេត្ដ បានបញ្ជាឱ្យនគរបាលជំនាញ ព្រហ្មទណ្ឌនិង នគរបាល មូលដ្ឋាន ចុះទៅធ្វើ ការស្រាវជ្រាវ រហូតដឹងការពិតហើយក៏ធ្វើ ការឃាត់ខ្លួនជននេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម