បង្ក្រាប និងចាប់ខ្លួន ក្រុមចោរ ប្រដាប់ អាវុធ ៦នាក់ នៅខេត្តមណ្ឌលគិរី

 
 

មណ្ឌលគិរី : ស្នងការនគរបាល ខេត្តមណ្ឌគិរី លោកឧត្តមសេនីយ៍ ញ៉ែុម វ៉ាន់នី បានបញ្ជាក់ នៅព្រឹក ព្រលឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥នេះថា កាលពីល្ងាចមិញ កំលាំងនគរបាល ការិយាល័យ កណ្តាល ព្រហ្មទណ្ឌ សហការណ៏ ជាមួយកំលំាងនគរបាល ស្រុកកែវសីមា នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នាយកដ្ឋានបច្ចេកទេស ក្រសួង មហា ផ្ទៃ បានបើក ប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៦នាក់ ដែលបានធ្វើ សកម្មភាព កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅស្រុកកែវសីមា នោះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ រួមមាន ៖

១ / អាន ម៉ារ៉ា ប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់

២/សុខ ភក្ត្រា ប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករសំណង់

៣/ បាន ភាព ប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់

៤/ តេង ភាព ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំ ណង់

៥ / ឌុច សារី ប្រុស អាយុ៤៣ ឆ្នាំ មុខរបរមេការកម្មករសំណង់

៦/ ដុក គន់ ប្រុស អាយុ៣៤ឆ្នាំមុខរបរ កម្មករ សំណង់។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៦នាក់ ត្រូវបានយកទៅសួរនាំនិងឃុំខ្លួន ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់។

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម