មេធាវីឧកញ៉ា សុខ ប៊ុន៖ «សម្តីប្រមាថ និងគប់ទូរស័ព្ទ លើឧកញ៉ា ជាដើមចម ឈានដល់ ប្រើហិង្សាលើកញ្ញា សាសា» (មានវីដេអូ)
ភ្នំពេញ៖ វីឌីអូបង្ហាញពីការប្រើអំពើហិង្សារបស់ ឧកញ៉ា សុខ ប៊ុន ទៅលើអតីតពិធីការិនី សាសា បាននិងកំពុងក្លាយ ជារឿង ដ៏រំជើបរំជួលតាម បណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់ យ៉ាងច្រើន ក៏បាននិង កំពុងបាញ់ស្រោចយ៉ាង ខ្លាំងទៅលើឧកញ៉ា សុខ ប៊ុន បន្ទាប់ពីគេ បានឃើញវីដេអូឃ្លីប ដែលត្រូវបានគេ កាត់យក ត្រឹមនាទីចុងក្រោយ ដោយមិនបានលាត ត្រដាងឲ្យឃើញ វីឌីអូទាំងស្រុង យ៉ាងណានោះ។
ស្របពេលដែលពាក្យរិះគន់ជាច្រើនកំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើឧកញ៉ា សុខ ប៊ុន នេះ នៅរាត្រីថ្ងៃពុធ ទី០៨ ខែកក្កដា នេះ មេធាវី របស់លោកឧកញ៉ា សុខ ប៊ុន បានចេញមុខអះអាង ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លាតត្រដាងមូល និងដើមចម ពិតមួយចំនួន មុនឈានដល់ ការផ្ទុះ អំពើហិង្សានេះ។
មេធាវីរូបនេះ បានបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន មិនដែលបានស្គាល់ អតីតពិធីការិនីស៊ិចស៊ីសាសា ពីមុនមក នោះទេ ហើយនៅ យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើត ហេតុ ឧកញ៉ា សុខ ប៊ុន ត្រូវបានមិត្តភក្តិហៅ ទៅស្រស់ ស្រូបអាហារ កម្សាន្តជុំគ្នាក្នុង ហាងមួយកន្លែង នៅម្តុំកោះ ពេជ្រ ដោយមិនមាន វត្តមានកញ្ញា សាសា នោះ ទេ។ លុះដល់ម៉ោង កើតហេតុ គឺម៉ោងជាង ១រំលងអាធ្រាត្រ គ្រាដែលឧកញ៉ា សុខ ប៊ុន កំពុងនិងនាំ នារីជប៉ុនម្នាក់ ដែលជានារី កំណាន់ចិត្តរបស់ ឧកញ៉ា ហើយមានអាការៈ ស្រវឹងទ្រេត ចាកចេញពីកន្លែង ស្រស់ស្រូបអាហារកម្សាន្ត សប្បាយនោះ ស្រាប់តែលេច មុខកញ្ញា សាសា មកដល់កន្លែងកើត ហេតុជាមួយ នឹងអាការៈស្រវឹងផងដែរ។
លោកមេធាវី បានបន្តថា កញ៉ា សាសា ដែលគេដឹងថា ជាមិត្តភក្តិរបស់ នារីជប៉ុននោះ បានព្យាយាម រារាំងមិនឲ្យ ឧកញ៉ា សុខ ប៊ុន នាំនារីជន ជាតិជប៉ុន ចេញពី សាឡុងឡើយ ហើយថែម ទាំងប្រើពាក្យគម្រោះ គម្រើយមួយចំនួន ទៀត ទៅលើឧកញ៉ា សុខ ប៊ុន។ ជាមួយការ ប្រើពាក្យពេជ្រ សម្តីប្រមាថ កាតទៀន ទៅលើឧកញ៉ា សុខ ប៊ុន ហើយ នោះ សាសា ក៏បានទាញ ទូរស័ព្ទ របស់ខ្លួនគប់ទៅ លើឧកញ៉ា ថែមទៀត (ដូចមានក្នុង វីដេអូស្រាប់)។
លោកមេធាវីបានបញ្ជាក់ថា បន្ទាប់ពីរងការប្រមាថ និងគប់ទូរស័ព្ទទៅលើ ពីសំណាក់ សាសា បានធ្វើឲ្យឧកញ៉ា សុខ ប៊ុន ឆួលចុងច្រមុះ ទ្រាំមិនបានផ្ទុះ កំហឹងឈានដល់ការ ប្រើហិង្សា វាយតប់ទៅលើ សាសា តែម្តង។
បើតាមមេធាវី ឧកញ៉ា សុខ ប៊ុន បានទទួលស្គាល់ថា មានការជ្រុលដៃ ជ្រុលជើង វាយតប់ ទៅលើកញ្ញាសាសា ពិត មែន។
លោកមេធាវី បានបញ្ជាក់ទៀតថា ការលើកឡើងនេះ មិនមែនចង់ លាងសម្អាត ភាពអាម៉ាស់ជូនឧកញ៉ា សុខ ប៊ុន ដែលបានប្រើហិង្សា លើកញ្ញា សាសា ដូចបានបង្ហាញ ក្នុងវីដេអូឃ្លីបនោះទេ តែចង់លាត ត្រដាងនៅដើមហេតុពិត នៃអំពើហិង្សា នេះប៉ុណ្ណោះ។
លោកមេធាវីរបស់ឧកញ៉ា សុខ ប៊ុន បានបញ្ជាក់ដូច្នេះថា «ខ្ញុំគ្រាន់តែ ចង់បញ្ជាក់ថា [បើគ្មានភ្លើង ក៏គ្មានផ្សែងនោះ ដែរ]។ ខ្ញុំចង់ បកស្រាយឲ្យ ដឹងនូវរឿងពិត និងដើមចម មួយចំនួន ដើម្បីឲ្យ សាធារណជន បានជាមូល ដ្ឋានខ្លះ មុន និងវិនិច្ឆ័យភាពល្អ ឬអាក្រក់ទៅ លើបុគ្គលណាម្នាក់។
ជាពិសេសចង់បង្ហាញថា តារាដែលកំពុងតែទទួលបានការ អាណិត អាសូរច្រើន ពីសាធារណជនទូទៅនេះ ក៏ជា បុគ្គលមិនធម្មតា ប៉ុន្មាននោះដែរ ហើយតារា រូបនេះ ក៏ធ្លាប់បានរងនូ វរឿងអាស្រូវជាច្រើន ក្នុងពិភពសិល្បៈ។
នេះជាការលើកឡើងរបស់លោកឧកញ៉ា សុខ ប៊ុន តែម្ខាងប៉ុណ្ណោះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់មាន ការបំភ្លឺពីកញ្ញា សាសា នៅឡើយទេ។
សូមទស្សនាវីដេអូទាំងស្រុង នៃដើមចមនាំឲ្យមានអំពើហិង្សា-->
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!