ក្មេង​ប្រុស​​ម្នាក់ ​ធ្វើ​ចម្ការ ​​ហត់​ពេក ​​ស្រេក​ទឹក ទាញ​ដប​ ថ្នាំពុល​​ផឹក ស្មាន​​តែ​ជា​ ដប​​ទឹក​ ពុល​​ក្អួត​ចង្អោរ

 
 

ខេត្ត​ប៉ៃលិន ៖ យុវ​សិស្ស​ម្នាក់​ ចេញពីផ្ទះ​ ទៅ​ជួយ​ដាំដំឡូង​មី ​នៅ​ឯ​ចម្ការ លុះ​ពេល​ស្រេកទឹក​ ឃើញ​ដប​ទឹក​ថ្នាំពុល​ បាញ់​ស្មៅ ប្រភេទ​ទឹកឃ្មុំ ដែល​ឪពុក​ ទុក​ក្នុង​ខ្ទម​ ចាំចម្ការ ​ក្បែរ​ដប​ទឹក​ផឹក ក៏​លើក​ផឹក​ ពេញ​ក្នុង​មាត់ គ្រាន់តែ​លេប​ចូល ​ក្នុង​ពោះ​ បាន​បន្តិច ក៏​ខ្ជាក់​ចេញ ​មក​​វិញ តែ​ត្រូវ​ថ្នាំពុល​ ជ្រាប​ចូល​ដល់​ក្រពះ បណ្តាល​ឱ្យ​ពុល​ក្អួត ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​រ៉េ​ត រ​ដ្ឋា អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៨​នៃ​អនុ​វិទ្យាល័យ​ស្ទឹង​កាច់ ។ ពេល​ឪពុក​ម្តាយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ត្រូវ​គ្រូពេទ្យ​មិន​បាន​លាង​ក្រពះ​ជម្រះ​ជាតិពុល​នោះ​ដែរ ព្រោះ​ទុក​រយៈពេល​យូរ​ពេក​ស្ទើរតែ​ហួសពេល​ទៅ​ហើយ គ្រាន់តែ​ព្យួរសេរ៉ូម​បន្សាប​ជាតិពុល​ប៉ុណ្ណោះ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម