រថយន្ដដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រី ជ្រុលចង្កូតបុក ម៉ូតូនិងរ៉ឺម៉ក រួចធ្លាក់ចូលបឹង តាម៉ាត ស្លាប់ព្រូរថយន្ដ

 
 

ភ្នំពេញ៖ រថយន្ដដឹកសំរាម របស់ក្រុម ហ៊ុនស៊ិនទ្រី បានជ្រុលចង្កូត ធ្លាក់ចូលបឹង តាម៉ាត បណ្ដាលឱ្យព្រូ រថយន្ដម្នាក់ឈ្លក់ទឹកស្លាប់ ដោយឡែកអ្នកបើកបរ វិញបានរួចផុត ពីសេចក្ដីស្លាប់ កាលពីក្បាលព្រលប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុច បឹងតាម៉ាត លើផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដដឹក សំរាមរបស់ ក្រុមហ៊ុនស៊ិនទ្រី បានធ្វើដំណើរ តាមផ្លូវលេខ២១៧ រួចហើយបត់ចូលខាង ស្ដាំដៃតាមផ្លូវបេតុង ឬផ្លូវបឹងតាម៉ាត លុះពេលដល់បឹង ជាផ្លូវកោង អ្នកបើករថយន្ដ បានជ្រុលទៅបុក រឺម៉កម៉ូតូនិងម៉ូតូ របស់ប្រជាពលរដ្ឋ ដែលកំពុង ស្ទូចត្រីនៅទីនោះ ។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ដោយខ្លាចជ្រុលចង្កូត ទៅបុកអ្នកស្ទូចត្រី អ្នកបើក រថយន្ដបានកាច់ ចង្កូតជ្រុល បណ្ដាលឱ្យធ្លាក់ ចូលបឹង ដែលទឹកជ្រៅធ្វើឱ្យ ព្រូរថយន្ដឈ្លក់ ស្លាប់ភ្លាមៗតែម្ដង ខណៈដែល អ្នកបើក រថយន្ដបានរួចពីគ្រោះថ្នាក់ ។

ក្រោយទទួលបាន ព័ត៌មាននៃគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្ច បានចុះទៅពិនិត្យ មើល និង ជួយអន្ដរាគមន៍ ដោយនាំយក ជនរងគ្រោះជា ម្ចាស់ម៉ូតូដែល រងរបួសផងនោះ ទៅមន្ទីរពេទ្យ ហើយនាំ គ្នាជួយស្រង់សាកសព ព្រូរថយន្ដមកលើគោក ដើម្បីធ្វើកោសល្យវិច័យ បន្ថែមមុនពេល ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាម ប្រពៃណី ។ សម្រាប់រថយន្ដដែលធ្លាក់ ចូលទឹកបឹង ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ទាក់ទងទៅក្រុមហ៊ុន យករថយន្ដស្ទូច ដើម្បីស្ទូចចេញពីក្នុងទឹក ទៅជួសជុលដោយខ្លួនឯង៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម