ចោទថាចេះ អាបធ្មប់ នាំគ្នាព្រួត វាយសម្លាប់ បុរសជនជាតិ ព្នងម្នាក់ យ៉ាងសាហាវ
មណ្ឌលគិរី៖ បុរសជនជាតិ ព្នង ម្នាក់ត្រូវបាន ជនសង្ស័យ៤នាក់ ព្រួតវាយសម្លាប់យ៉ាង សាហាវ ឃោរឃៅ ដោយចោទប្រកាន់ជន រងគ្រោះចេះអំពើអាបធ្មប់ ធ្វើឱ្យប្រជាពល រដ្ឋនៅក្នុងភូមិ ធ្លាក់ខ្លួនឈឺ ជាបន្ដបន្ទាប់ ។ប៉ុន្ដែជនដៃដល់ ទាំង៤នាក់ ត្រូវបានកម្លាំង នគរបាលខេត្ដមណ្ឌលគិរី ចាប់ខ្លួនកាល ពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។
មន្ដ្រីនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាល ខេត្ដមណ្ឌលគិរី បានបញ្ជាក់ថា ជនរងគ្រោះជា ជនជាតិព្នង ត្រូវបានជនសង្ស័យ ទាំង៤នាក់ ព្រួតវាយសម្លាប់ យ៉ាងសាហាវឃោរឃៅ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្ដមណ្ឌលគិរី ។
តាមមន្ដ្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវឃាតក សម្លាប់ឈ្មោះ ព្រា អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយឡែកជនសង្ស័យ ទាំង៤នាក់ ត្រូវបានចាប់ខ្លួន ក្រោយរយៈពេល មួយថ្ងៃ ក្រោយប្រព្រឹត្ដ បទល្មើសនោះ ទី១ឈ្មោះ ញ៉ែង ព្យើប អាយុ ២៥ឆ្នាំ ជនជាតិព្នង ទី២ឈ្មោះ ពុក ភិត អាយុ៤០ឆ្នាំ ជនជាតិព្នង ទី៣ឈ្មោះ ផ្សុក គា អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ឈួន ប្រុស ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានបញ្ជាក់ថា ក្រោយពីមានអំពើ ឃាតកម្មសម្លាប់ ជនជាតិព្នង ខាងលើនេះកើតឡើង ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ ញ៉ែម វណ្ណី បានបញ្ជាមកការិយាល័យ ជំនាញព្រហ្ម ទណ្ឌសហការ ជាមួយកម្លាំង នគរបាលមូលដ្ឋាន បើកការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ ការចាប់ខ្លួនពួកគេទាំង ៤នាក់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ទាំង៤នាក់ ត្រូវបានឃុំខ្លួន នៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ ដមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្ដតាម ផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!