ចោរកាច់.ក ម៉ូតូ ទៅដាក់ ពាក្យបណ្តឹង តែតត្រូវសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅថា គ្មានឯកសារគ្រប់គ្រាន់?
រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ ថាត្រូវចោរកាច់.កម៉ូតូរបស់គាត់ យកទៅបាត់ តែត្រូវសមត្ថកិច្ច ដែលប្រចាំការនៅទីនោះថា គ្មានឯកសារគ្រប់គ្រាន់ ឱ្យទៅយកឯកសារមកសិន ចាំសមត្ថកិច្ចធ្វើការជូន ។
ហេតុការណ៍កាច់.កយកម៉ូតូនោះ កើតឡើងកាលពីវេលា ម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី០៧ កក្កដា ២០១៥ នៅចំណុចកន្លែងលក់ ខោអាវជជុះមុខផ្សារផេនសល តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានសាយ បូរិន ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិភារី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចោរកាច់.កលួចយក ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-1965 យកទៅបាត់ ។
ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកកូនរបស់គាត់ មកព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែដោយសារតែខ្វះលុយ ក៏ទៅយកលុយពីប្អូនដែល ធ្វើការនៅរោងចក្រ CP នៅម្តុំបែកចាន ។ ពេលបានលុយហើយក៏ជិះម៉ូតូ ត្រឡប់មកមន្ទីរពេទ្យគន្ធបុប្ផាវិញ ។
នៅតាមផ្លូវ ដោយសារមកពីស្រុកកំណើត ប្រញាប់ប្រញាល់ពេក យកខោអាវមកតែមួយកំប្លេ ពេលប្រទះឃើញកន្លែងលក់ខោអាវជជុះ (កន្លែងកើតហេតុ) ក៏ឈប់ម៉ូតូទិញ ខោអាវជជុះខ្លះទុកពាក់ ។ ខណៈពេល កំពុងតែរើសខោអាវ ជនសង្ស័យម្នាក់បាន មកកាច់.កម៉ូតូរបស់គាត់ ខណៈពេលនោះគាត់ក៏បានឃើញ ហើយស្រែកឱ្យគេជួយដែរ តែចោរនោះបានជិះម៉ូតូ របស់គាត់គេចខ្លួនបាត់ទៅហើយ ។
ជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុគាត់ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅដែរ តែត្រូវសមត្ថកិច្ចដែលប្រចាំការ នៅទីនោះប្រាប់ថា គ្មានឯកសារគ្រប់គ្រាន់ ឱ្យទៅយកឯកសារមកសិន ចាំសមត្ថកិច្ចធ្វើការជូន ។ ជុំវិញបញ្ហានេះ«កោះសន្តិភាព» មិនដឹងថាយ៉ាងណានោះទេ ព្រោះនេះជាសម្តីរបស់ ជនរងគ្រោះតែម្ខាងប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!