រថយន្តបែនដឹកដី បើកបុកស្ត្រី ជនជាតិ ឥស្លាមម្នាក់ ខ្ទេចក្បាល ស្លាប់នៅ នឹងកន្លែង

 
 

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយ បានកើត នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ បណ្តាលឲ្យស្ត្រី ជាជនជាតិឥស្លាមម្នាក់ រងរបួសបែកក្បាលខ្ទេច ស្លាប់នៅនឹង កន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវ៣៦៨ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយរថយន្តបែន ដឹកដី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-8261 បានបើកទៅបុកស្ត្រីម្នាក់ ជាជនជាតិឥស្លាម ឈ្មោះម៉េត កក អាយុជាង ៣០ឆ្នាំ ជិះម៉ូតូកូនទា ខ្ទេចក្បាលស្លាប់នៅហ្នឹងកន្លែង។ ដោយឡែក អ្នកបើករថយន្ត បែនដឹកដីបាន រត់គេចខ្លួន ប៉ុន្តែត្រូវ បានប្រជាពលរដ្ឋ និងប្រជាការពារភូមិ តាមចាប់បានមកវិញ បញ្ជូនទៅប៉ុស្តិ៍នគរបាល ។





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម