ក្មេងប្រុស អាយុ១៥ឆ្នាំ រើសបាន គ្រាប់ឡង់ យកទៅបោះលេង បណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់

 
 

ព្រះសីហនុ : ក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ស្ទើរស្លាប់ ក្រោយពីប្រទះឃើញគ្រាប់ឡង់ បន្សល់ពីសម័យសង្គ្រាម ហើយយកទៅបោះលេង បណ្តាលឲ្យផ្ទុះឡើងតែម្តង កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខវិទ្យាល័យស្មាច់ដែង ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាល ស្រុកព្រៃនប់ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមាន ឈ្មោះ គឹម ឆាយ អាយុ១៥ឆ្នាំ មានទីនៅដូច ចំណុចខាងលើ ដោយមុនពេលកើតហេតុ រូបគេ បានប្រទះឃើញគ្រាប់ឡង់ ចំនួន០១ គ្រាប់ ហើយបានយកទៅ បោះចូលក្នុងជង្ហុកនៅជិតនោះ បណ្តាលឲ្យផ្ទុះឡើង រងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ ជួយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម