ចោរប្រដាប់អាវុធ មួយក្រុម វាយបាញ់ គំរាមម្ចាស់ផ្ទះ ប្លន់យកលុយ ប្រមាណ ៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការ មួយចំនួន
ខេត្តមណ្ឌលគិរី៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ មួយក្រុម បានធ្វើសកម្មភាព ចាប់ចងជនរងគ្រោះ វាយ និងបាញ់គំរាម ប្លន់យកទ្រព្យសម្បត្តិ ប្រមាណ៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការ មួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោងជាង១០យប់ថ្ងៃទី០៦ កក្កដា ២០១៥ នៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤០ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
បើតាមស្រ្តីជាម្តាយម្ចាស់ផ្ទះរងគ្រោះបាន អោយដឹងក្រោយកើតហេតុការណ៍ថា ក្រុមចោរប្លន់អាចមានគ្នាពី៤ទៅ៧នាក់ប្រដាប់ដោយកាំភ្លើងខ្លី បានវាយមកលើរូបគាត់២ដៃដួលទៅនិងដី បន្ទាប់មកក៏បាញ់១គ្រាប់សំដៅមកគាត់ ប៉ុន្តែមិនត្រូវ ខណៈពេលដែលគាត់បានព្យាយាមរុញទ្វាចូលទៅជួយកូនប្រុស-ស្រី និងចៅ ហើយបន្ទាប់ពីក្រុមបានប្លន់រួចមក គាត់បានឃើញក្រុមចោរទាំងនោះរត់ទៅខាងក្រោយផ្ទះ ។ បុរសរងគ្រោះដែលជាម្ចាស់ផ្ទះបាននិយាយថា ខណៈពេលដែលខ្លួនកំពុងតែដេកក្នុងបន្ទប់ជាមួយប្រពន្ធ-កូន ស្រាប់តែមានមនុស្សប្រុស៤នាក់បានចូលមកច្របាច់ក ខ្ទប់មាត់រូបគេ ហើយបានចងដៃនឹងខ្សែលួស បន្ទាប់មកក្រុមចោរក៏ធ្វើសកម្មភាពកកាយ ទូរសម្ភារ ប្រមូលប្រាក់បានប្រមាណ៣ម៉ឺនដុល្លា ព្រមទាំងគ្រឿងអលង្កា និងទូរស័ព្ទមួយចំនួន ហើយបន្តវាយលើរូបគេ១បង់កំាភ្លើង បណ្ដាលឲ្យបែកក្បាល ។ សមត្ថកិច្ចបានឲ្យដឹងដែរថា ម្ចាស់ផ្ទះរងគ្រោះក្នុងករណីប្លន់នេះ ប្ដីឈ្មោះ ប៉ុន ភារម្យ អាយុ២២ឆ្នាំ ប្រពន្ធឈ្មោះ ស៊ុន ស្រីល័ក្ខ អាយុ២០ឆ្នាំ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!