លោកយាយ គ្មានទីពឹង អាយុ៧២ឆ្នាំ ដេកនឹងកន្ទេល ដង្ហោយរក សប្បុរសជន មុនលា ចាកលោក
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីចាស់ជរា គ្មានទីពឹង មានអាយុ៧២ឆ្នាំ កំពុងតែដេកដួល នៅនឹងកន្ទេល នៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លងវែង កាលពីព្រឹក ថ្ងៃទី០៥ កក្កដា ២០១៥ បានដង្ហោយ ហៅរកការ ជួយឧបត្ថម្ភ មុននឹងលាចាក លោកនេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិលំទងចាស់បានរៀបរាប់ឲ្យ កោះសន្តិភាពដឹងថា លោកយាយសូត្រ យែប អាយុ៧២ឆ្នាំ កាលនៅវ័យក្មេងមានបងប្អូន២នាក់ ប្រុសម្នាក់ ឪពុកម្តាយបានស្លាប់ចោលទាំងអស់ បន្ទាប់មកបងប្រុសក៏បានស្លាប់ទៅទៀត គឺនៅសល់តែរូបគាត់ម្នាក់ឯង ។
ពេលគាត់មានប្តីប្រសូត្របានកូន២ ស្រី១នាក់ ចំណែកបុតប្រុសស្រីទាំង២មានអាយុទើបបាន៥ឆ្នាំ បានស្លាប់ចោលរូបគាត់ទាំងពីរទៅវិញ។ អ្នកភូមិបានបញ្ជាក់ថា លោកយាយរូបនេះជាឆ្មបបង្កើតកូនអ្នកភូមិរូបគាត់ជាមនុស្សល្អមិន ដែលឈ្លោះប្រកែកនឹងប្រជាពលរដ្ឋនៅក្នុងភូមិទេ។
ប្រជាពលរដ្ឋដដែលបានបន្តថានៅពេលរូបគាត់ចាស់ជរាគ្មានទីពឹងដេក ដួលបានអ្នកភូមិយកបាយម្ហូបអាហារជួន តែមិនបានគ្រប់គ្រាន់ទេ ព្រោះអ្នកភូមិមានជីវភាពក្រីក្រដែរ ហើយជាប់រវល់ប្រកបការងារផង តែទោះជាបែបណារនៅពេលយប់ប្រជាពលរដ្ឋបាននាំគ្នាមកមើលថែទាំរូប គាត់ជារៀងរាល់យប់ដែរ។
លោកយាយសូត្រ យែប មានប្រសាសន៍ឮសូរសម្លេងខ្សាវៗថា រូបគាត់ពុំមានទីពឹងទេ ហើយរូបគាត់កំពុងតែដេកដួល ទៅណាមកណាមិនរួច តែក្រពះនៅតែស្រេកឃ្លានណាស់ ហើយរូបគាត់បានសុំអំពាវនាវដល់សប្បុរសជននៅទីជិតទីឆ្ងាយ អង្កការសង្គមស៊ីវិល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមេតា្តជួយផ្តល់នូវម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ៗដល់រូបគាត់ផងមុនពេលលារចាកលោកនេះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!