លោកតា អាយុ៦៦ឆ្នាំ ទំនងជា តូចចិត្ត ចូលស្តីដណ្តឹង កូនអ្នកភូមិ មិនបាន ចង.ក សម្លាប់ខ្លួន
ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយម្នាក់ ឈ្មោះឌឹម ឌៀន អាយុ៦៦ឆ្នាំ រស់នៅភូមិ វាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បានសម្រេចចិត្ត ចង.ក ធ្វើអត្តឃាត ដោយប្រើប្រាស់ ខ្សែនីឡុង ទៅនឹងរនូតផ្ទះឈើ របស់កូនស្រី ពិការភ្នែក បណ្តាលឱ្យស្លាប់ មិនមានអ្នកណា ជួយទាន់នោះទេ ដែលហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៦ កក្កដា ២០១៥ ។
លោកខេង សុខណា នាយប៉ុស្តិ៍រដ្ឋបាលឃុំខ្ពបតាងួនប្រាប់ឱ្យដឹងថា ប្រពន្ធរបស់បុរសចំណាស់ខាងលើនេះ បានទទួលមរណៈភាពជាច្រើនឆ្នាំមកហើយដោយគាត់បានរស់នៅភាពជាបុរសពោះម៉ាយជាមួយនឹងកូនស្រីចិញ្ចឹមពិការភ្នែកនៅភូមិវាលបំពង់ ក្រោយមក ក៏នឹកចង់បានប្រពន្ធ ។
លោកបន្តថា មានអ្នកភូមិម្នាក់ដែលបុរសពោះម៉ាយបានចាប់ចិត្តស្រលាញ់ចង់ធ្វើជាគូអនាគត ដើម្បីកុំឱ្យរស់នៅជាភាពឯកោ តែម្នាក់ឯងទៀតនោះ លុះពេលសួរនាំបំរុងនឹងចូលទៅស្តីដណ្តឹងតាមប្រពៃណី បែរជាខាងស្រីនោះបដិសេធមិនព្រមទទួល ទើប បុរសឈ្មោះឌៀន ហាក់បីដូចជាខូចចិត្ត ក៏ចេះតែដើរចេញពីផ្ទះធ្លាក់ទៅដល់ខេត្តកំពង់ធំ រួចទើបតែចូលផ្ទះបាន១ខែនេះទេ ស្របពេលដែលឃើញកូនមិននៅផ្ទះនោះ ក៏បានយកខ្សែនីឡុងមកចងទៅនឹងរនូតផ្ទះធ្វើអត្តឃាតតែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!