ហុងដាសេ ១២៥ពីរគ្រឿង បុកគ្នាលើ ស្ពានព្រះមុនីវង្សចាស់ រងរបួស ធ្ងន់ស្រាល ៣នាក់
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតរវាងម៉ូតូ និងម៉ូតូនៅលើ ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី០៦ កក្កដា ២០១៥ បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1A-0698 ជិះគ្នា២នាក់ បើកពីលិចទៅកើត (បញ្ច្រាស់ទិសដៅស្ពាន) លើស្ពានព្រះមុនីវង្សចាស់ ស្រាប់តែមកដល់ កន្លែងកើតហេតុក៏បុកគ្នា យ៉ាងពេញទំហឹង ជាមួយម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ សៀមរាប 1D-7963 បើកបរតែម្នាក់ ក្នុងទិសដៅពីកើតទៅលិច (ស្របទិសដៅស្ពាន) ។
ប្រភពបានបន្តទៀតថា បុរស២នាក់ដែលបើកបរ បញ្ច្រាស់ទិសដៅបាន រងរបួសធ្ងន់ ឯបុរសម្នាក់ទៀត ដែលបើក បរស្របទិសដៅ ស្ពានរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ ។ ចំណែកម៉ូតូ ខូចខាតធ្ងន់ធ្ងរ ទាំងសងខាង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!