យន្តហោះ កងកម្លាំងអាកាស អ៊ីរ៉ាក់ ខុសបច្ចេកទេស ទម្លាក់គ្រាប់បែក ចំទីក្រុងខ្លួនឯង (មានវីដេអូ)
អ៊ីរ៉ាក់៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៨នាក់ បានស្លាប់បាត់បង់ជិវិត បន្ទាប់ពី យន្តហោះរបស់ កងកម្លាំងអាកាស នៃប្រទេសអ៊ីរ៉ាក់ ជួបបញ្ហាបច្ចេកទេស បណ្តាលឲ្យគ្រាប់បែក ធ្លាក់ចេញពីយន្តហោះ ចំទីក្រុងបាដាដ របស់ខ្លួនឯង តែម្តង។
ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្នុងទីក្រុងបាដាដ
កងកម្លាំងអាកាស នៃប្រទេសអ៊ីរ៉ាក់ បាននិយាយថា នៅមុនពេលកើតហេតុ យន្តហោះ ដែលផលិតដោយ ប្រទេសរុស្ស៊ី មានឈ្មោះថា Sukhoi កំពុងតែធ្វើដំណើរ ត្រលប់មកពី ការវាយឆ្មក់ ទម្លាក់គ្រាប់បែក ប្រឆាំងនឹង ពួកសកម្មប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម (IS)។
ជាមួយគ្នានេះដែរ អ្នកបើកយន្តហោះ បានព្យាយាម ធ្វើការទម្លាក់គ្រាប់បែក ចំនួន៦គ្រាប់ បន្ទាប់ពីវា បានជាប់គាំង ក្នុងអំឡុងពេល វាយឆ្មក់នោះ។
យន្តហោះ Sukhoi (រូបតំណាង)
យ៉ាងណាក៏ដោយ គ្រាប់បែកមួយគ្រាប់ទៀត បានជាប់គាំង ដោយសារតែ បញ្ហាបច្ចេកទេស ហើយវាក៏បានធ្លាក់ ខណៈយន្តហោះ កំពុងហោះឆ្លងកាត់ ទីក្រុងបាដាដ បណ្តាលឲ្យផ្ទះ ជាច្រើនខ្នង ត្រូវបានកម្ទេច និងមនុស្ស យ៉ាងហោចណាស់ ចំនួន ៨នាក់ បានស្លាប់ បាត់បង់ជីវិត។
ក្នុងនោះ ក៏មានរបាយការណ៏ មួយចំនួន បានឲ្យដឹងដែរថា ក្នុងចំណោម ជនរងគ្រោះ ដែលបានស្លាប់នោះ យ៉ាងហោចណាស់ មានក្មេងៗ ចំនួន៣នាក់ ផងដែរ។
គួរបញ្ជាក់ផងដែរថា កងកម្លាំងអ៊ីរ៉ាក់ ដែលគាំទ្រ ដោយការវាយប្រហារ តាមដែនអាកាស ដែលដឹកនាំដោយ សហរដ្ឋអាមេរិក បានប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធ IS ដែលបានគ្រប់គ្រង ផ្នែកជាច្រើន នៃភាគខាងលិច និងភាគខាងជើង នៃប្រទេសមួយនេះ៕
សូមទស្សនាវីដេអូ ដែលបង្ហាញពីទិដ្ឋភាព នៅកន្លែងកើតហេតុ៖
ប្រភព ៖ BBC
ប្រែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!