ផឹក​ស្រា​ ស្រវឹង​គំរាម​ ដុត​ផ្ទះ និង​សម្លាប់​គេ​ ទាំង​ពូជ ត្រូវ​ប៉េ​អឹ​ម​ចាប់ខ្លួន

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥ កក្កដា ២០១៥ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ​ពី​បទ​គំរាម​ដុត​ផ្ទះ និង​សម្លាប់​ទាំង​ពូជ ។

ជនសង្ស័យ​ មានឈ្មោះ​ទួន ចាន់​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​នៅ​ ភូមិ​ក្តី​ឈ្នួល ឃុំ​ត្រពាំង​ជង់ ស្រុក​បាកាន ខេត្តពោធិសាត់ ។

លោក​វរសេនីយ៍ឯក​ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ទួន ចាន់​ឌី គឺ​​យោង​តាម​​ពាក្យបណ្តឹង ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ទូច ឈុ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ កាល​វេលា​ម៉ោ​ង​១ និង​៣០​នាទី​រំលង​អ្រធាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៥ មិថុនា​២០១៥ ។

គឺ​ជនសង្ស័យ​ឈ្មោះ​ទូច ចាន់​ឌី បាន​ផឹកស្រា​ស្រវឹង​ ហើយ​ស្រែក​ឡូឡា និង​ជេរ​ប្រមាថ ដោយ​គំរាម ​សម្លាប់​ទាំង​ពូជ និង​ដុត​ផ្ទះ ​គាត់​ចោល​ទៀត ។ ដោយ​មានការ​ភ័យ​ខ្លាច​ គាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួនជន​សង្ស័យ​ ​កម្លាំង​អាវុធ​ហត្ថ​បាន​នាំ​យក​មក​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ជេរ​ប្រមាថ មើលងាយ​ពិតមែន ព្រោះ​ស្ត្រី​ដែល​អះអាង​ ថា​រង​គ្រោះ​បាន​ជេរ និង​មើល ងាយ​ទៅ​លើ​រូបគេ ទើបបាន​ជេរ​ប្រមាថ​វិញ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម