ឥណ្ឌា​​បង្កើត​រដ្ឋ​ថ្មី​​មួយ​ទៀត​​ឈ្មោះ Telangana ជា​រដ្ឋ​​ទី​2915 ម៉ោងមុន

 
 

​ប្រទេស​ឥណ្ឌា​​កាល​ពី​ថ្ងៃ​ទី​​២ មិថុនា បាន​បង្កើត​រដ្ឋ​ទី​២៩​មួយ​ទៀត​​ឈ្មោះ​រដ្ឋ Telangana ដោយ​​បំបែក​ចេញ​ពី​​រដ្ឋ​ឥន្ត្រ​ាប្រា ដែស នាភាគ​ខាង​​ត្បូង​ប្រទេស​ក្រោយ​យុទ្ធ​នា​ការ​បំបែក​រដ្ឋ​ដែល​មាន​រយៈ​ពេល​ជិត​៦​ទស​វត្ស​​មក ។ទោះបី​មាន​ការ​បំបែក​រដ្ឋ​ក៏​ដោយ​ ក៏​ទី​ក្រុង​ហុីដឺរ៉ា​បាដ ដែល​​ជា​ទីតាំង​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ខ្ពស់​ធំៗ នឹងនៅ​តែ​ជា​រដ្ឋ​ធានី​រប​ស់​រដ្ឋ​ទាំង​២​​ រយៈ​ពេល​១០​ឆ្នាំ​ទៀត ។

លោក Kalvakuntla Chandrashekar Rao ដែល​ពេល​​មួយ​​​ធ្វើ​កូដ​កម្ម​​អត់​អាហារ​ទាម​ទារ​បំបែក​រដ្ឋ​នោះ​ត្រូវ​បាន​ជ្រើស​តាំង​ឱ្យ​កាន់​តំណែង​ប្រមុខ​ប្រតិ​បត្តិ​របស់​រដ្ឋ​​ថ្មី​នោះ​ ក្នុងពិធី​មួយ​នៅ​ទី​ក្រុង​ហុី​ដឺរ៉ា​បាដ ។ ប្រជា​ជន​ Telangana បាន​​សម្តែង​ការ​អប​អរ​សាទរ​ចំពោះ​ការ​ប្រកាស​បង្កើត​​រដ្ឋ​ថ្មី​នេះ ដោយ​នា​ពេល​យប់​មាន​ការ​បាញ់​កាំជ្រួច​យ៉ាង​ច្រើន​នៅ​ក្រុង​ហុី​ដឺ​រ៉ា​បាដ។

​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឥណ្ឌា​​ លោក ណារេន​ដ្រា ម៉ូឌី​ បាន​សម្តែង​ការ​ចូល​រួម​អប​អរ​សាទរ​​ចំពោះ​លោក Rao ហើយ​​​សន្យា​ពី​ការ​គាំទ្រ​ទាំង​ស្រុង​របស់​លោក​ចំពោះ​ប្រជា​ជន​និង​រដ្ឋា​ភិបាល​រដ្ឋ Telangana តាម​រយៈ​សារ​លិខិត​មួយ​ច្បាប់​របស់​លោក ។ក្នុង​សារ​នោះ លោក​ម៉ូឌី គូស​បញ្ជាក់​ថា​ ឥណ្ឌាម​ាន​រដ្ឋ​ថ្មី​​មួយ​ទៀត​ហើយ​ ។ សូម​ស្វាគមន៍​រដ្ឋ Telangana ​ជារដ្ឋ​ទី​២៩ របស់​យើង​ ។ រដ្ឋ Telangana នឹង​ពង្រឹង​ដំណើរ​របស់​យើង​ឆ្ពោះ​ទៅ​​រក​ការ​អភិវឌ្ឍ​ក្នុង​បណ្តា​​ឆ្នាំ​ខាង​មុខ ។​យុទ្ធ​នាការ​​ដើម្បី​​បង្កើត​រដ្ឋ​ថ្មី​​នោះ​ដែល​ស្ថិត​ក្នុង​តំបន់​​មួយ​ក្នុង​ចំណោម​តំបន់​មិន​សូវ​មាន​សេដ្ឋ​កិច្ច​ខ្លាំង ចាប់​​ផ្តើម​ពី​ទស​វត្ស​ឆ្នាំ​១៩៥០​មក​ ដោយ​ពួក​អ្នក​​ជំរុញ​ បរិហារ​​ពី​ការ​ខ្វះ​​ការ​យក​ចិត្ត​ទុក​ដាក់​​​ដល់​តំបន់​នោះ​​​ ពីសំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​ ផ្ទុយ​ទៅ​វិញ​បណ្តា​អ្នក​មាន​មុខ​មាន​មាត់​ និង​ប្រជា​ជន​​បណ្តា​តំបន់​ឆ្នេរ​សមុទ្រ​​របស់​រដ្ឋ​ឥន្ត្រា​ប្រាដែស​ ដែល​មាន​ការ​រីក​ចម្រើន​​ខ្ពស់​​​​ ខ្លាច​​មាន​អស្ថិរភាព​សេដ្ឋ​កិច្ច​តំបន់​ ។

​ប្រមុខ​ប្រតិ​បត្តិ​រដ្ឋ​ឥន្ត្រ​ាប្រា​​ដែស​ បាន​សុំ​លាលែង​​កាល​ពី​ដើម​ឆ្នាំ​នេះ​ដើម្បី​តវ៉ា​​មុន​ការ​ពិភាក្សា​​​របស់​សភា​ពី​ការ​បង្កើត​រដ្ឋ​ថ្មី​នេះ ។ ការ​ជជែក​ដេញ​ដោល​គ្នា​ក្នុង​សភា​ ជួន​កាល​​​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា ដោយ​បណ្តា​សមា​ជិក​សភា​បាន​វាយ​តប់​គ្នា​​ ហើយ​រហូត​ដល់​សមា​ជិក​សភា​ម្នាក់​​យក​ឧស្ម័ន្ម​ស្រោច​លើ​បណ្តា​សហ​សេវិក​​ផង ៕

ប្រភពៈ​  កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម