ព្រៃអង់តែន ព្រៃប្រវត្តិសាស្ត្រ ក្នុងទឹកដី ខេត្តកំពង់ធំ កំពុងរងការ កាប់បំផ្លាញ យកដី ធ្វើជាកម្មសិទ្ធិ
ខេត្តកំពង់ធំ ៖ ព្រៃអង់តែនគឺជា ព្រៃប្រវត្តិសាស្ត្រដែលមាន អាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានផ្ទៃដីសរុបទំហំ៣១.៤១៦ហិកតា ស្ថិតនៅក្នុង ដែនសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាល ព្រៃឈើក្រយៀរ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
បច្ចុប្បន្នកំពុងតែរងនូវការ កាប់បំផ្លិចបំផ្លាញពីសំណាក់ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញ រួមជាមួយនិងមន្ត្រីរាជការ អ្នកមានអំណាចនៅពីក្រោយ ខ្នងរង់ចាំទទួលទិញ នៅពេលណាដែល គេកាប់រានបាន និងដុតបំផ្លាញព្រៃរួចរាល់ ។
ចំណែកចំណុចដែលកំពុងតែ កាប់បំផ្លិចបំផ្លាញខ្លាំងជាងគេគឺ ស្ថិតនៅក្នុងដែនសមត្ថកិច្ច ជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកសណ្តាន់ ។ ក្នុងតំបន់ព្រៃអង់តែននេះដែរ ក៏មានផ្ទៃដីមួយចំនួនជា របស់លោកអនុសេនីយ៏ឯក ជា ផល ឋានៈជា មេបញ្ជាការរងកងរាជអាវុធហត្ថ ទំរីងផងដែរ ។
លោកហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង ប្រាប់ថា ចំពោះករណីខាងលើកម្លាំង របស់លោកបានចុះធ្វើការ និងចងក្រងសំណុំរឿង បានជាច្រើនករណីមកហើយ បញ្ជូនទៅតុលាការខេត្ត ក្នុងនោះក៏មានផ្ទៃដីប្រហែលជា៧ទៅ៨ហិកតាជា របស់លោកអនុសេនីយ៍ឯកជា ផល ឋានៈជាមេបញ្ជាការរង កងរាជអាវុធហត្ថទំរីងផងដែរ ។
លោកអនុសេនីយ៏ឯកជា ផល មេបញ្ជាការរង កងរាជអាវុធហត្ថទំរីងប្រាប់ថា ដីខាងលើនេះលោក បានទិញពីគេអស់រយៈពេលច្រើនឆ្នាំមកហើយ ។
ជុំវិញបញ្ហាខាងលើនេះដែរ លោកសៅ វណ្ណនី នាយផ្នែករដ្ឋបាល ព្រៃឈើសណ្តាន់ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូល ហើយគ្មានអ្នកទទួល ប្រហែលដោយសារឃើញ លេខទូរស័ព្ទរបស់អ្នកសារព័ត៌មាន ទូរស័ព្ទចូល លោកមិនទទួលតែម្តង ក៏មិនដឹង ! Sic !
លោកតឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំបានប្រាប់«កោះសន្តិភាព»ថា ចំពោះបញ្ហា ព្រៃអង់តែននេះ គឺជាព្រៃដែល រាជរដ្ឋាភិបាលជប៉ុន ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាស្ថានីយអង្កេតស្រាវជ្រាវពីចរន្តទឹក នៅតំបន់ទីជំរាលក្នុង ប្រទេសកម្ពុជា អាស៊ី-មូសុង ។
យើងក៏បានបង្កើត សហគមន៍សហការគ្នាជាមួយអាជ្ញាធរ និងខាងជំនាញរដ្ឋបាលព្រៃឈើ ឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០$ក្នុងថ្ងៃ និងមានប្រាក់ខែ ជាង១០០$ ទៅ២០០$ក្នុង១ខែ ហើយព្រៃអង់តែន កំពុងតែរៀបចំអនុក្រឹត្យគម្រោង រេតបូក កាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមក ពីការរិចរិលព្រៃឈើ ។
លោកនាយខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំបានបន្តទៀតថា ចំណែកករណីចូលកាប់រានដី ព្រៃនោះកម្លាំងរបស់យើងកម្រនឹងចាប់ បានជនសង្ស័យបានណាស់ ដោយសារពួកគាត់សុទ្ធ តែមានអាវុធក្នុងដៃ មិនឲ្យចាប់ខ្លួននោះទេ ។ គឺមានតែកសាងសំនុំ រឿងបញ្ជូនទៅតុលាការទេ ។ រីឯអ្នកចូលទៅកាប់ទន្ទ្រាន និងអ្នកចាំទទួលទិញដី ព្រៃអង់តែនសុទ្ធតែខុសច្បាប់ គឺមានទោសដូចគ្នា ។ រឿងនេះលោកនឹងរាយការណ៍ ជូនទៅឯកឧត្តមអភិបាលខេត្ត ។
ចំណែកប្រជាពលរដ្ឋ នាំគ្នាំនិយាយរិះគន់ថា ព្រៃឈើនៅក្នុងទឹកដី ស្រុកសណ្តាន់ បើទុកលោកសៅ វណ្ណនី នាយផ្នែករដ្ឋបាល ព្រឈើសណ្តាន់ លោកចាន់ មុន្នីនាថ នាយសង្កាត់ព្រៃឈើ សណ្តាន់ និងលោកហ៊ូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំ តទៅទៀតនោះ ព្រៃឈើដែលនៅសេសសល់ ច្បាស់ជានឹងត្រូវរលាយគ្មាន សល់ជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាមានវិធានការ ជាមួយលោកទាំង៣នេះផង ដើម្បីការពារព្រៃឈើ ដែលនៅ សេសសល់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!