បង្ក្រាប​ទីតាំង​ «​ពេជ្រ ខារ៉ាអូខេ» លួចលាក់​ជក់​ ស៊ី​ហ្សា ឃាត់ខ្លួន​ មនុស្ស​ ប្រុស​ស្រី​ ២០​នាក់ (មានវីដេអូ)

 
 

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ​ខ្នាត​តូច​មួយ​កន្លែង​យីហោ “​ពេជ្រ ខារ៉ាអូខេ” ស្ថិត​តាម​ បណ្តោយ​ផ្លូវជាតិ​ លេខ​២ ក្នុងភូមិ​ ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​បាន​លួច លាក់​បង្កប់​ ប្រើប្រាស់​សារធាតុ​ញៀន (​ស៊ី​ហ្សា​) ត្រូវ​បាន​កម្លាំង​ សមត្ថកិច្ច នៃ​ការិយាល័យ​ ប្រឆាំង​បទល្មើស​ គ្រឿងញៀន ដឹកនាំ​ដោយ​ លោក​វេ​សេនីយ៍​ឯក​ប៊​ន សំអាត ស្នងការ​រង​ នគរបាល​ រាជធានី​ភ្នំពេញ ទទួល​បន្ទុក​គ្រឿង ញៀន បាន​ធ្វើការ​ ចុះ​បង្ក្រាប​បាន​ ជាក់ស្តែង កាលពី​វេលា​ម៉ោង​ ៥​ល្ងាច ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៥ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ពី​ ព្រះរាជអាជ្ញា ​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក​សៀង សុខ ហើយ​ជា​លទ្ធផល​ ជាក់ស្តែង​ចំពោះ​ មុខ​សមត្ថកិច្ច​បាន​ធ្វើការ​ ឃាត់ខ្លួន មនុស្ស​ចំនួន​២០​នាក់ (​ស្រី​៨​នាក់​) ក្នុង​នោះ​មាន​ ២​នាក់​ជា​មេការ​, ម៉ូតូ​ចំនួន​ ១០​គ្រឿង​, ឧបករណ៍​ សម្រាប់​ជក់ ស៊ី​ហ្សា រួម​ទាំង​ វត្ថុ​តាង​មួយ​ចំនួន​ ធំ​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន ជន​ទាំង​២០​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ បញ្ចូ​ន​ទៅ​កាន់​ ការិយាល័យ​ ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​ធ្វើការ​ សាកសួរ​នាំ បន្ថែម​នៅ​ ពេល​ក្រោយ ។ ចំណែក​ទីតាំង​ ខារ៉ាអូខេ​ ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ផ្អាក​ អាជីវកម្ម​ បណ្តោះអាសន្ន រង់ចាំ​បើក​ការ​ស៊ើប អ​ង្កេត​បន្ថែម​ នៅ​ពេល​ក្រោយ​ទៀត ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម