ឈ្លោះជាមួយប្រពន្ធ កូនប្រសារ ទៅជួយឃាត់ ទាញដំបងឬស្សី វាយសម្លាប់កូនប្រសារ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន
កំពង់ចាម៖ បុរសម្នាក់ បានជ្រុលដៃវាយសម្លាប់ កូនប្រសាររបស់ខ្លួន រហូតដល់ស្លាប់ ដោយប្រើ ដំបងឬស្សី ខណៈ ដែលជនរងគ្រោះ បានចូលទៅជួយឃាត់ ជនបង្កពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេក កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ។
មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ វ៉ាត វឿន អាយុ៥៥ឆ្នាំ ដោយឡែក ជនរងគ្រោះ ជាកូន ប្រសារមាន ឈ្មោះ ថៃ ស៊ាងហៃ អាយុ៣៣ឆ្នាំ ។ តាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនបង្កដែល មានអាការៈ ស្រវឹងផងនោះ បានឈ្លោះប្រកែក ជាមួយប្រពន្ធ របស់ខ្លួន ឈ្មោះ លន់ ផន អាយុ៥៧ឆ្នាំ ពេលនោះ កូនប្រសារ ក៏ចូលទៅជួយឃាត់ ស្រាប់តែត្រូវឪពុកក្មេក វាយសម្លាប់ និងដំបងពីងពង់ ចំកញ្ចឹងកពីក្រោយ រហូតស្លាប់ តែម្តង។ ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ដោយឡែក សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!