យុវជនស្រេកឃ្លានតណ្ហាម្នាក់ ចាប់រំលោភ ក្មេងស្រី អាយុ៩ឆ្នាំ ត្រូវប៉ូលិស ខណ្ឌដង្កោ ចាប់វាយខ្នោះ
រាជធានីភ្នំពេញ ៖ យុវជនស្ទាវឡើងកម្នាក់បានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈលើ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ចំនួន ២លើក ។ លើកទី១ ក្មេងស្ រីរងគ្រោះ មិនបានប្រាប់ ឪពុកម្ដាយឱ្យដឹងទេ លុះលើកទី២ ដោយឈឺ ប្រដាប់ភេទខ្លាំងពេកក៏បាន ប្រាប់ឪពុកម្ដាយ ប្ដឹងប៉ូលិសខណ្ឌដង្កោ ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៤រសៀលថ្ងៃទី៤ កក្កដា ២០១៥ នៅតាមផ្លូវ បេតុងក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការ តាមផ្លូវច្បាប់ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ឈ្មោះ វ៉េត ស៊ាងហាក់ អាយុ១៨ឆ្នាំ ជាអ្នកលក់ ចានឆ្នាំង ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជាយុវសិស្ស ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើ សកម្មភាពរំលោភ សន្ថវៈក្មេងស្រីរងគ្រោះ ចំនួន២លើ មកហើយ លើកទី១ នៅខែមិថុនា ២០១៥ ខណៈក្មេងស្រីរងគ្រោះ កំពុងដេកនៅក្នុង បន្ទប់ឡៅតឿ ពេលឪពុកម្តាយចុះទៅរៀប ចំអីវ៉ាន់លក់ ដូរនៅមុខផ្ទះ នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ និងលើកទី២ នៅថ្ងៃទី៣ កក្កដា ២០១៥ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺដដែល ។
លុះដល់ថ្ងៃទី៤ កក្កដា ២០១៥ វេលាម៉ោង៨ព្រឹក ដោយក្មេងស្រីរងគ្រោះ ឈឺប្រដាប់ភេទ ខ្លាំងពេក ក៏បានប្រាប់ឪពុកម្តាយពី រឿងហេតុ ម្តាយក្មេងស្រី រងគ្រោះ ក៏បានមកដាក់ ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ដោយទទួលបាន ពាក្យបណ្តឹងពីឪពុកម្តាយក្មេង ស្រីរងគ្រោះ លោកបានដឹក នាំកម្លាំងចុះទៅ ចាប់ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំ រឿងដើម្បីបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាម នីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!