អាជ្ញាធរ​ខណ្ឌ​សែន​សុខ ​បង្ក្រាប​ទូហ្គេ​ម​បាញ់​ត្រី ​របៀប​រើស​អើង

 
 

រាជ​ធានីភ្នំពេញ ៖ លោក​ម៉ូ​វ​ មា​និ​ត​ អភិបាលរង​ ខណ្ឌ​សែន​​សុខ កាលពី​វេលា​ម៉ោង ​១០ ​និង​៣០​នាទី​ថ្ងៃ​ទី​៤​ កក្កដា​ ​២០១៥ ​​នេះ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ ​និង​ប៉ូលិស​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម ​បាញ់​​ត្រី​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០១១​ ក្នុងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ដោយ​ដកហូត​បាន ​ចំនួន​២​ទូ​ មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ ។​

ជាមួយ​នោះ​ អាជ្ញាធរ​ក៏​បាន​នាំ​ខ្លួន​អ្នក​​មើល​ការ​ខុស​ត្រូវ​ទូហ្គេ​ម​ម្នាក់ ​រួម​ទាំង ​អ្នកលេង​ម្នាក់​​ផង​ដែរ​ ។ ​ចំពោះ​ការ​បង្ក្រាប​ទូហ្គេ​ម​របស់​អាជ្ញា​ធរ​នេះ​ មហាជន​មិន​បាន​សាទរ​ នោះ​ទេពី​ព្រោះ​គេ​យល់​ថា ​ជា​ការ​បង្ក្រាប​របៀប​រើសអើង​ ។ អ្នក​ភូមិ​រស់នៅ​ ខណ្ឌ​សែន​សុខ​​ជា​ច្រើន​នាក់​ ដោយ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ថា​ ទីតាំង​ហ្គេ​ម​ចំនួន​២​កន្លែង​​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ក្នុងភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ដដែល​នេះ​ បាន​បើក​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់​ថ្ងៃ ដោយ​គ្រាន់តែ​គេ​ប្រើ​ល្បិច​ស្ពិ​ន​ភ្នែក​បិទទ្វារ​មុខ ចំហរទ្វារ​ក្រោយ​ប៉ុណ្ណោះ​។

អ្នក​ភូមិ​បន្ត​ថា ​ទីតាំង​បើក​លេង​ហ្គេ​ម​បាញ់​ត្រី​ ចំនួន​២​កន្លែង​ខាងលើ​នេះ​ គឺ​១​កន្លែង​បើក​ ដំណើរការ​២៤​ម៉ោង ​លើ​២​៤ម៉ោង ​មាន​ខ្នង​មន្ត្រី​​ប៉ូលិស​ម្នាក់ ​នៅ​ការិយាល័យ​ ប្រឆាំង​គ្រឿង​ញៀន ​រាជធានី​​ភ្នំពេញ ​។ ​ឯ​ទីតាំង​១​កន្លែង​ទៀត​ គេ​បើក​ដំណើរការ​នៅ ​ពេល​យប់​ចាប់ពី​៦​ល្ងាច​ ទល់​ភ្លឺ​តែ​ម្តង ដោយទីតាំង​នេះ​ មាន​អភិបាលរង ​ខណ្ឌ​សែន​សុខ​ម្នាក់​ ជា​អ្នក​នៅ​ពីក្រោយ​ ។

អ្នក​ភូមិ​បាន​ចោទសួរ​ថា ​មូលហេតុ​អ្វីបានជា​អាជ្ញាធរ​ មិន​បង្ក្រាប​ទីតាំង​ល្បែង ស៊ីសង​ទាំង​២​ ទីតាំង ? ​ដែល​កំពុង​   ប​ង្វ​ក់​ស្មារតី​យុវជន ​រាល់ថ្ងៃ​​ដោយ​ខ្លះ​ភ្លេច​ សាលា​ភ្លេច​ ផ្ទះ​ និង​ជា​ពិសេស​បង្ក​ភាព ​អ​សន្តិ​សុខ​ដូច​ជា ​​ចោរលួចឆក់​ប្លន់​ និង​ឆក់​ជាដើម? ​។

ទោះបី​យ៉ាងណា ​បើ​តាម​ដឹង​ទីតាំង​២​កន្លែង​​ខាងលើ​នេះ​ គឺ​ត្រូវ​បាន​អាជ្ញាធរ ​សង្កាត់​ភ្នំពេញ​ថ្មី​ និង​សមត្ថកិច្ច​កងរាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បង្ក្រាប​ម្តង ​មក​​ហើយ​ មិនដឹង​យ៉ាងម៉េច​បាន ជា​បើក​ឡើង​វិញ​​បាន​នោះ ​។​ ជុំវិញ​​ករណី​ទីតាំង​បើក​​ហ្គេ​ម​បាញ់​ត្រី ​ខាង​លើ​នេះ​លោក​លី​ សា​វ៉េត ធ្លាប់​ប្រាប់​ កោះសន្តិភាព​​តាម​ទូរស័ព្ទ​ កាលពី​ស​ហ្តហ៍​មុន​ថា​ ​​​មន្ត្រី​ថ្នាក់​ក្រោម​ ទៅ​បង្ក្រាប ក៏​ប៉ុន្តែ​ស្ងាត់​ជ្រាប​ដូច​ ចោរ​លួច​​សេះ​​តែ​ម្តង ​៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម