សមត្ថកិច្ច​បង្ហាញ​មុខ​ ក្រុម​ចោរប្លន់​ ម៉ូតូ​សេរី​ទំនើប​ នៅពេល​យប់​ ២នាក់ ​និង​ម៉ូតូ​ ៤គ្រឿង​ ក្រោយ​ បង្ក្រាប​បាន​

 
 

ភ្នំពេញ: នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងនគរបាលខណ្ឌ ៧មករា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានបង្ហាញមុខ ក្រុមចោរប្លន់ ប្រដាប់ អាវុធ២នាក់ ព្រមទាំង ម៉ូតូសេរីទំនើប ចំនួន៤គ្រឿង ក្រោយពីត្រូវ បង្ក្រាប បានកាលពី ប៉ុន្មានថ្ងៃមុននេះ។

ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ ភាគច្រើន ម៉ាក MSX Scoopy និង Hongda C125 នៅពេលយប់ ក៏ក្រើក ដោយក្នុងមួយយប់ ប្លន់យកម៉ូតូ ២ទៅ៣គ្រឿង តាមបញ្ជា របស់មពួកវា ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែបានរត់ គេចខ្លួន ក្រោយពីដឹងថា បក្ខពួករបស់ខ្លួន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបាននោះ។

នៅក្នុងសន្នសីទកាសែត នាអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ក៏មានជន រងគ្រោះ ក្នុងអំពើប្លន់ ជាច្រើននាក់មកមើលមុខ ក្រុមចោរប្លន់ ទាំងនេះដែរ ដើម្បីដាក់បន្ទុកបន្ថែម ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម