ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារ ជិះម៉ូតូដួល នៅផ្លូវ ៦០ម៉ែត្រ
ភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពស្រវឹង បុរស២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន បណ្ដាលឲ្យ ដួលបោកក្បាល និងថ្នល់ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គុង សុខឡេង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ(ស្លាប់) និងម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានដឹកយក ទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ។
ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ស៊េរី២០០៨ ពាក់ស្លាកលេខកណ្ដាល 1H.9692 ទិសដៅពីកើត ទៅលិច តាមបណ្ដោយ ៦០ម៉ែត្រ ក្នុងល្បឿនលឿន ត្រូវបានដួល អូសជិត១០ ម៉ែត្រ មនុស្សបោកក្បាល និងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបាន រថយន្តសាមុយដឹកយក ទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ សពត្រូវបាន ប្រគល់ ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាម ប្រពៃណី។ រីឯម៉ូតូក៏ ប្រគល់ឲ្យ ទៅក្រុមគ្រួសារ សពផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!